# ក្រោយបិទផ្លូវជាតិលេខ៣តវ៉ា!កម្មកររោងចក្រយូ ជា ឆេងបានត្រឡប់ចូលធ្វើការធម្មតាវិញហើយ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4180>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15628","languageVersionId":"12402","visibilityVersion":"2","versionToken":"a1.3SLHxYA3pTm3Cwx4ZwEJZleoiKWGb7YTdwHT5JAP9JQ"}

Original publication: 2026-01-08T08:03:28Z

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី៨ ខែមករាថា កម្មកររោងចក្រ យូ ជា ឆេង បានចូលធ្វើការធម្មតាវិញ ក្រោយមន្ត្រីជាន់ខ្ពស់ដោះស្រាយការតវ៉ាបញ្ចប់កាលពីម្សិលមិញ។ កម្មករនិយោជិតអាចប្តឹង ឬផ្ដល់ដំណឹងតាមលេខ១២៨៦។

កម្មករ-កម្មការិនីរោងចក្រ យូ ជា ឆេង មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ បានត្រឡប់ចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីពួកគេបានតវ៉ាបិទផ្លូវជាតិលេខ៣ដោយសារថ្នាំងថ្នាក់ជាមួយមេការជនជាតិចិនមិននបើកប្រាក់បំណាច់ឆ្នាំ និងមិនឱ្យឈប់សម្រាកថ្ងៃបុណ្យ។ 
បើតាមឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៨ ខែមករានេះ បានឱ្យដឹងថា ការវិលត្រឡប់ចូលធ្វើការជាធម្មតាវិញចំពោះកម្មករ-កម្មការិនីរោងចក្រ យូ ជា ឆេង បន្ទាប់ពីមន្រ្តីជាន់ខ្ពស់ក្រសួងការងារ បានចុះដោះស្រាយករណីតវ៉ារបស់ពួកគាត់បញ្ចប់សព្វគ្រប់ កាលពីថ្ងៃម្សិលមិញ។
អ្នកនាំពាក្យរូបនេះ បានអះអាងថា រាល់បញ្ហានានារបស់បងប្អូនកម្មករ-និយោជិត មិនថាតែក្នុងវិស័យកាត់ដេរ ឬវិស័យផ្សេងទៀតនោះទេ គឺក្រសួងការងារ តែងតែយកចិត្តទុកដាក់ដោះស្រាយឱ្យបានលឿនរហ័សប្រកបដោយប្រសិទ្ធភាពនិងមិនព្រងើយកន្តើយនោះឡើយ។ បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់អាចប្តឹង ឬផ្តល់ដំណឹងមកលេខ Hotline “១២៨៦” ដើម្បីឱ្យមន្ត្រីជំនាញរបស់ក្រសួងដោះស្រាយបញ្ហាជូនបាន៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


