{"asset":"news","key":"4184","locale":"km","id":"news:4184:km","entityId":"news:4184","canonicalUrl":"https://www.kps-tv.com/km/news/detail/4184","state":"ready","title":"រដ្ឋមន្ត្រីទេសចរណ៍ចុះពិនិត្យផ្ទាល់ «សួនតេជោសន្តិភាព» ទំនប់៩៥ ត្រៀមក្លាយជាគោលដៅទេសចរណ៍ថ្មីដ៏ទាក់ទាញនៅព្រះវិហារ","summary":"ឯកឧត្តម ហួត ហាក់ និងឯកឧត្តម គីម រិទ្ធី បានចុះពិនិត្យ «សួនតេជោសន្តិភាព» ទំនប់៩៥ នៅថ្ងៃទី៧ ខែមករា ដើម្បីតាមដានការងារកំពុងអនុវត្ត ធានាសុវត្ថិភាព សោភ័ណភាព ភាពច្នៃប្រឌិត គុណភាព និងស្តង់ដា។","body":"(ព្រះវិហារ)៖ «សួនតេជោសន្តិភាព» ស្ថិតនៅរមណីយដ្ឋានទេសចរណ៍ទំនប់៩៥ ត្រូវបានរំពឹងថា នឹងក្លាយជាតំបន់ទេសចរណ៍សក្តានុពលថ្មី ប្លែក និងទាក់ទាញមួយនៅខេត្តព្រះវិហារ។\nនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនូវទីតាំង «សួនតេជោសន្តិភាព» ដែលស្ថិតនៅតំបន់ទេសចរណ៍ទំនប់៩៥ ជើងភ្នំត្បែង ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។\nការចុះពិនិត្យទីតាំងជាក់ស្តែងនេះ មានគោលបំណងត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារដែលកំពុងអនុវត្ត ដើម្បីធានាឱ្យបាននូវសុវត្ថិភាព សោភ័ណភាព ភាពច្នៃប្រឌិត គុណភាព និងស្តង់ដា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋក្នុងតំបន់ អញ្ជើញមកទស្សនា និងកម្សាន្ត៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15625","languageVersionId":"12393","visibilityVersion":"2","versionToken":"a1.gQFe7_-6n4yrW5SspZklDEmd5MkuUOhQYW_moTlZxFE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-08T09:53:11Z"}