{"asset":"news","key":"4194","locale":"km","id":"news:4194:km","entityId":"news:4194","canonicalUrl":"https://www.kps-tv.com/km/news/detail/4194","state":"ready","title":"ស្នាមញញឹមភ្ញៀវទេសចរជាតិ និងអន្តរជាតិ កុះករទៅទស្សនាប្រាសាទបាយ័ន នៅខេត្តសៀមរាប","summary":"ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានទស្សនាប្រាសាទបាយ័ន នៅព្រឹកថ្ងៃទី៨ ខែមករា ដោយទទួលការពន្យល់ពីមគ្គុទ្ទេសក៍អំពីប្រវត្តិសាស្ត្រ និងអត្ថន័យរូបចម្លាក់ ដែលជួយបង្កើនការយល់ដឹង និងការកោតសរសើរស្នាដៃបុព្វបុរសខ្មែរ។","body":"ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានមកទស្សនាប្រាសាទបាយ័ន ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ជាតិខ្មែរ។\nក្នុងដំណើរកម្សាន្តទស្សនាប្រាសាទបាយ័ន ភ្ញៀវទេសចរបានទទួលការពន្យល់បកស្រាយអំពីប្រវត្តិសាស្ត្រ និងអត្ថន័យរូបចម្លាក់លើប្រាសាទពីសំណាក់មគ្គុទ្ទេសទេសចរណ៍ ដែលបានជួយបង្កើនការយល់ដឹង និងការកោតសរសើរចំពោះស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។\nការពន្យល់យ៉ាងលម្អិត និងបរិយាកាសទេសចរណ៍ដ៏រស់រវើក បានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញស្នាមញញឹម និងភាពពេញចិត្តចំពោះប្រាសាទបាយ័ន ដែលត្រូវបានទទួលស្គាល់ថាជាសំណង់ប្រវត្តិសាស្ត្រដ៏ល្អស្អាត និងកម្រ នៅលើពិភពលោក ដែលបុព្វបុរសខ្មែរ បានកសាងទុកជាមរតកសម្រាប់កូនចៅគ្រប់ជំនាន់៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15607","languageVersionId":"12357","visibilityVersion":"2","versionToken":"a1.So-5oScGcYS11izTzrvSsUrjDi6A4K8NxlrwflDNKFw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-09T03:36:45Z"}