{"asset":"news","key":"4195","locale":"km","id":"news:4195:km","entityId":"news:4195","canonicalUrl":"https://www.kps-tv.com/km/news/detail/4195","state":"ready","title":"ក្រុមរថយន្តដឹកទំនិញប្រមូលផ្តុំគ្នាតវ៉ានៅមុខស្នាក់ការគយខេត្តតាកែវដោយសារមន្ត្រីគយតម្រូវឱ្យបង់ប្រាក់ក្បាលឡានខ្ពស់ពេក","summary":"ក្រុមអ្នកបើកបររថយន្តដឹកទំនិញបានតវ៉ាមុខស្នាក់ការគយខេត្តតាកែវនៅថ្ងៃទី៨ ខែមករា ដោយអះអាងថាត្រូវបង់៧ម៉ឺនរៀលក្នុងមួយឡានដោយគ្មានវិក្កយបត្រ និងស្នើបន្ថយមក៣ម៉ឺនទៅ៤ម៉ឺនរៀល។ មន្ត្រីគយបានស្នើឱ្យចាត់តំណាងចរចា និងរំសាយការប្រមូលផ្តុំរង់ចាំដោះស្រាយ។","body":"ដោយសារតែកើតទុក្ខមិនសុខចិត្តរឿងមន្រ្តីគយតម្រូវឱ្យបង់ប្រាក់ក្បាលឡានខ្ពស់ហួសហេតុពេក នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ក្រុមរថយន្តដឹកទំនិញជាច្រើននាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅមុខស្នាក់ការគយខេត្តតាកែវ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ដើម្បីស្នើសុំការសម្របសម្រួលលើតម្លៃបង់ប្រាក់ក្បាលឡាន។\nបើតាមការលើកឡើងរបស់ក្រុមតៃកុងរថយន្តដែលបានចូលរួមក្នុងការតវ៉ានេះ បានបញ្ជាក់ថា កន្លែងត្រួតពិនិត្យគយនៅចំណុចនេះ តម្រូវឱ្យពួកគេបង់ប្រាក់ចំនួន ៧០,០០០រៀលក្នុងមួយឡានជាច្រើនខែឆ្នាំមកហើយ ហើយក៏មិនបានចេញវិក្កយបត្របញ្ជាក់តម្រូវបង់លើសេវាអ្វីនោះដែរ ដែលធ្វើឱ្យពួកគាត់ពិបាកនឹងបានប្រាក់ចំណេញ។ មូលហេតុនេះហើយ ទើបក្រុមអ្នកបើកបរបានសំណូមពរឱ្យមន្ត្រីគយប្រចាំការនៅទីនោះ បន្ធូរបន្ថយតម្លៃមកត្រឹមតែ ៣០,០០០រៀលទៅ៤០,០០០រៀលប៉ុណ្ណោះ ដើម្បីឱ្យសមស្របទៅនឹងស្ថានភាពចំណូល និងការចំណាយផ្សេងៗរបស់ពួកគេ។\nបន្ទាប់ពីផ្ទុះករណីតវ៉ានេះឡើងបានធ្វើឱ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទើបមន្ត្រីគយបានសំណូមពរទៅក្រុមតៃកុងរថយន្តចាត់តំណាងខ្លួនទៅសម្របសម្រួលគ្នារកដំណោះស្រាយ និងបានឱ្យក្រុមរថយន្តរំសាយការប្រមូលផ្តុំបើករថយន្តទៅផ្ទះវិញរៀងៗខ្លួនរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ ជាមួយគ្នានេះ ក្រុមអ្នកដឹកទំនិញទាំងអស់បង្ហាញក្តីសង្ឃឹមថា ថ្នាក់ដឹកនាំស្ថាប័នគយ និងអាជ្ញាធរដែលពាក់ព័ន្ធនឹងជួយដោះស្រាយពួកគាត់ជាក់ជាមិនខាន៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15606","languageVersionId":"12354","visibilityVersion":"2","versionToken":"a1.aTPxBAE25IevmJTnfPEqnrxGLZiJaYVS2Z7UxSXTdbI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-09T03:41:53Z"}