{"asset":"news","key":"4198","locale":"km","id":"news:4198:km","entityId":"news:4198","canonicalUrl":"https://www.kps-tv.com/km/news/detail/4198","state":"ready","title":"គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ៤៥០គ្រួសារ ទទួលអំណោយពីព្រះចៅអធិការវត្តវារិន្ទព្រែកលៀប","summary":"ព្រះចៅអធិការវត្តវារិន្ទព្រែកលៀបដឹកនាំមន្ត្រីសង្ឃ និងព្រះចៅអធិការពី១៦វត្ត ផ្ដល់អំណោយដល់គ្រួសារកងទ័ព និងពលរដ្ឋភៀសសឹកសរុប៤៥០គ្រួសារ នៅវត្តសំវរសីលា ស្រុកត្បែងមានជ័យ ថ្ងៃទី៨ មករា។","body":"ខេត្តព្រះវិហារ៖ ព្រះពុទ្ធវង្ស សុខ សុខភាព ព្រះរាជាគណៈថ្នាក់ត្រី ព្រះវិន័យធរអនុគណខណ្ឌជ្រោយចង្វារ និងជាព្រះចៅអធិការវត្តវារិន្ទព្រែកលៀប បាននិមន្តដឹកនាំមន្ត្រីសង្ឃ និងព្រះចៅអធិការចំនួន ១៦វត្ត ចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានភៀសសឹក ចំនួន ៤៥០គ្រួសារ។\nពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តទៅនៅមណ្ឌលវត្តសំវរសីលា (វត្តបាក់កាំ) ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដើម្បីជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលកំពុងប្រឈមការខ្វះខាតក្នុងអំឡុងពេលភៀសសឹក៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15552","languageVersionId":"12206","visibilityVersion":"2","versionToken":"a1.-Ejwm2CmKz1F0l2qqFcBvyutPDhXLqdR2StH_dnKQkQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-09T07:00:34Z"}