{"asset":"news","key":"4201","locale":"km","id":"news:4201:km","entityId":"news:4201","canonicalUrl":"https://www.kps-tv.com/km/news/detail/4201","state":"ready","title":"ឆ្នាំ២០២៥កម្ពុជានាំចេញអង្ករសរុបជាង៩៤ម៉ឺនតោនក្នុងនោះនាំទៅចិនជាង២៣ម៉ឺនតោន","summary":"លោក វ៉ាង វិនពីន ដកស្រង់សហព័ន្ធស្រូវអង្ករកម្ពុជាថា ឆ្នាំ២០២៥នាំចេញអង្ករ៩៤០.៣២១តោន កើន៤៥% មានតម្លៃ៦០២,៤១លានដុល្លារ។ នាំទៅចិន២៣១.១២៥តោន បង្កើតចំណូល១៣៨,៣៦លានដុល្លារ។","body":"ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហើបឱ្យដឹងថា ចិនជាមិត្តភក្តិដ៏ល្អ និងជាប្រទេសគោលដៅនាំចេញដ៏សំខាន់មួយសម្រាប់ជាច្រកផ្លូវអង្កររបស់កម្ពុជា។ ក្នុងនោះ កម្ពុជា បាននាំចេញអង្ករទៅកាន់ប្រទេសចិនដល់ទៅចំនួន ២៣១,១២៥តោន ខណៈអង្ករដែលកម្ពុជាបាននាំចេញសរុបចំនួន៩៤០.៣២១តោន ក្នុងឆ្នាំ២០២៥។\nឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា កម្ពុជាបាននាំចេញអង្ករចំនួន ៩៤០.៣២១តោនក្នុងឆ្នាំ ២០២៥ កើនឡើងគួរឱ្យកត់សម្គាល់ ៤៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានតម្លៃនាំចេញសរុប ៦០២.៤១ លានដុល្លារ។\nឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់បន្ថែមថា៖ «ប្រទេសចិនគឺជាគោលដៅនាំចេញដ៏សំខាន់មួយ ជាមួយនឹងការនាំចេញទៅកាន់ប្រទេសចិនឈានដល់ ២៣១,១២៥តោន ដែលបង្កើតប្រាក់ចំណូលបានចំនួន ១៣៨,៣៦លានដុល្លារអាមេរិក»៕ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15549","languageVersionId":"12197","visibilityVersion":"2","versionToken":"a1.7xfb6GmgKI-oUZEoUSSId3c6WTRJbnyVs0v3hz8O19g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-09T07:22:00Z"}