{"asset":"news","key":"4202","locale":"km","id":"news:4202:km","entityId":"news:4202","canonicalUrl":"https://www.kps-tv.com/km/news/detail/4202","state":"ready","title":"អ្នកនាំពាក្យ៖ ក្រសួងអប់រំ កំពុងស្រាវជ្រាវករណីនាយកសាលាទារលុយពីគ្រូបង្រៀនកិច្ចព្រមព្រៀង ដើម្បីសិក្សារកការពិត និងចាត់វិធានការ","summary":"ក្រសួងអប់រំកំពុងស្វែងរកការពិតអំពីការចោទនាយកសាលាបឋមសិក្សាថាសុំប្រាក់ខែគ្រូកិច្ចព្រមព្រៀង១ខែ។ ក្រុមការងារបានចុះទីតាំង កំពុងរៀបចំរបាយការណ៍ និងរង់ចាំការសម្រេច។","body":"អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បានអះអាងថា ពេលនេះក្រសួងអប់រំកំពុងបើកការស្រាវជ្រាវ ដើម្បីសិក្សារកការពិត និងចាត់វិធានការទៅលើករណីចោទប្រកាន់នាយកសាលាមួយរូបថា បានសុំប្រាក់ខែគ្រូបង្រៀនកិច្ចព្រមព្រៀងចំនួនមួយខែ។\nកាលពីថ្ងៃទី៥ ខែមករា ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា “គ្រូ” បានបង្ហោះនៅលើបណ្តាញសង្គមថា «មាននាយកសាលាបឋមសិក្សាម្នាក់ ត្រូវគ្រូកិច្ចព្រមព្រៀងរាយការណ៍ថា បានសុំប្រាក់ខែគាត់ចំនួន១ខែ ដូចគ្រូកិច្ចសន្យាទាំងអស់ដែលបង្រៀននៅសាលានោះ» ខណៈឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចូលទៅបញ្ចេញមតិថា «នេះជាទម្លាប់អាក្រក់, សាលាណា ដកចោលជាគំរូ»។\nគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាគ្រូបង្រៀនដែលត្រូវបានជ្រើសរើសដោយក្រសួងមុខងារសាធារណៈ ដើម្បីទៅបង្រៀននៅតាមសាលាបឋមសិក្សាដែលខ្វះខាតគ្រូ។ ដោយឡែកគ្រូបង្រៀនជាប់កិច្ចសន្យាវិញ ត្រូវបានជ្រើសរើសដោយមន្ទីរអប់រំ យុវជន និងកីឡា និងមានការចូលរួមពីមន្ទីរមុខងារសាធារណៈ។\nខណៈពេលនេះ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានចុះទៅដល់ទីតាំងដែលត្រូវចោទប្រកាន់ ហើយចំពោះករណីនាយកសាលារូបនេះ ក្រុមការងារកំពុងរៀបចំរបាយការណ៍ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងកំពុងរង់ចាំការសម្រេច៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15548","languageVersionId":"12194","visibilityVersion":"2","versionToken":"a1.qGZTraVNe77WP-Qi4-LCgfpFFGWJxRiPAVN0c0lxMos"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-09T07:41:46Z"}