{"asset":"news","key":"4206","locale":"km","id":"news:4206:km","entityId":"news:4206","canonicalUrl":"https://www.kps-tv.com/km/news/detail/4206","state":"ready","title":"វត្តសំរោងក្នុង វត្តបុរាណអាយុកាលជាង៣សតវត្សរ៍ ជាប់ពាក់ព័ន្ធជំនឿសក្កិសិទ្ធិ នៅបាត់ដំបង","summary":"វត្តសំរោងក្នុង នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានកសាងឆ្នាំ១៧០៧។ ព្រះវិហារចាស់បច្ចុប្បន្នបានសង់ឡើងវិញឆ្នាំ១៨៩០ ហើយវត្តបន្តជាទីកន្លែងធ្វើបុណ្យ និងបន់ស្រន់តាមជំនឿប្រពៃណី។","body":"វត្តសំរោងក្នុង គឺជាវត្តបុរាណមួយដែលមានអាយុកាលចាស់ជាងគេ ក្នុងខេត្តបាត់ដំបង ត្រូវបានកសាងឡើងនៅឆ្នាំ ១៧០៧ ស្ថិតនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វត្តនេះមានទីតាំងនៅតាមបណ្តោយដងស្ទឹងសង្កែ ត្រើយខាងកើត និងបានដាក់ឈ្មោះតាមដើមសំរោងធំមួយ ដែលមានអង្កត់ផ្ជិតប្រមាណ ២ ម៉ែត្រ។\nវត្តសំរោងក្នុង ត្រូវបានគេចាត់ទុកថាជាកន្លែងសក្កិសិទ្ធិ ដែលធុត្តុងជ័យធ្លាប់តាំងអាស្រមនៅទីនោះ ហើយបន្តក្លាយជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋ និងអ្នកមុខអ្នកការ មកបន់ស្រន់សុំសេចក្តីសម្រេចបំណង តាមជំនឿប្រពៃណី រហូតមកដល់សព្វថ្ងៃ។\nព្រះវិហារចាស់នៅក្នុងវត្តសំរោងក្នុង ដែលមានសភាពនៅសព្វថ្ងៃនេះ ត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ ១៨៩០ ជំនួសព្រះវិហារចាស់មុន ដែលសាងសង់ពីឈើសុទ្ធ។\nជាមួយគ្នានេះ នៅឆ្នាំ ១៨៨៧ ព្រះគ្រូចៅអធិការទី៧ នៃវត្តសំរោងក្នុង បានកសាងប្រាសាទឥដ្ឋមួយ ដើម្បីដម្កល់អដ្ឋិធាតុព្រះចៅអធិការវត្តជំនាន់មុនៗ។\nដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីរាជរដ្ឋាភិបាល អាជ្ញាធរខេត្តបាត់ដំបង ព្រះចៅអធិការវត្ត គណៈកម្មការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានធ្វើឲ្យវត្តសំរោងក្នុង មានការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធពុទ្ធសាសនា និងសោភ័ណ្ឌភាពបរិស្ថាន ស្អាតស្អំ សម្រាប់ប្រជាពុទ្ធបរិស័ទ្ធគ្រប់ទិសទី មកធ្វើបុណ្យដោយអារម្មណ៍ជ្រះថ្លា៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15545","languageVersionId":"12185","visibilityVersion":"2","versionToken":"a1.HBea8pS_cmkNwkzxPrnFx3VV9IJBm5vHUFZSmO5bzzE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-09T08:49:40Z"}