{"asset":"news","key":"4213","locale":"km","id":"news:4213:km","entityId":"news:4213","canonicalUrl":"https://www.kps-tv.com/km/news/detail/4213","state":"ready","title":"កម្ពុជា និង អារ៉ាប៊ីសាអូឌីត ស្វាគមន៍សន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ពង្រីកពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន","summary":"ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលជួបឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតចប់អាណត្តិនៅថ្ងៃទី៨ មករា។ ភាគីទាំងពីរស្វាគមន៍ទំនាក់ទំនងវិជ្ជមាន ខណៈកម្ពុជាត្រៀមសហការជាមួយឯកអគ្គរាជទូតថ្មី។","body":"កម្ពុជា និង អារ៉ាប៊ីសាអូឌីត បានប្រកាសស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ \nយោងតាមក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអនុញ្ញាតឱ្យ លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។\nភាគីទាំងពីរបានស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដោយបានគូសបញ្ជាក់ពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។\nជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរាជទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕\n\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15539","languageVersionId":"12167","visibilityVersion":"2","versionToken":"a1.ZQCh19wMnjNV9lBGKUG1BhtM7BjREo4zPSqUmey2K0I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-10T02:37:06Z"}