{"asset":"news","key":"4215","locale":"km","id":"news:4215:km","entityId":"news:4215","canonicalUrl":"https://www.kps-tv.com/km/news/detail/4215","state":"ready","title":"ពលរដ្ឋផ្អើលឆោឡោករណីបង្ហោះខ្លែងបំពាក់ភ្លើងនៅពេលយប់ខណៈសមត្ថកិច្ចហាមឃាត់កុំឱ្យច្រឡំថាជាដ្រូន","summary":"នគរបាលភ្នំពេញរកឃើញថា អ្វីដែលពលរដ្ឋរាយការណ៍ជាដ្រូននៅយប់ថ្ងៃទី៩ មករា គឺខ្លែងបំពាក់ភ្លើង។ ស្នងការអំពាវនាវឱ្យបញ្ឈប់ និងព្រមានចាត់វិធានការបើបន្តបំពាន។","body":"បន្ទាប់ពីមានប្រជាពលរដ្ឋផ្អើលឆោឡោនៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ និងបានរាយការណ៍ថា មានដ្រូនហោះច្រើនពេញមេឃ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់កម្លាំងជំនាញចុះពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ ទើបរកឃើញថា ជាករណីប្រជាពលរដ្ឋបង្ហោះខ្លែងនៅពេលយប់ដោយភ្ជាប់ភ្លើង មិនមែនជាដ្រូនឡើយ។\nជុំវិញនឹងករណីនេះ ឯកឧត្តមស្នងការបានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការកែឆ្នៃខ្លែងបំពាក់ភ្លើងបែបនេះ ព្រោះអាចបង្កការយល់ច្រឡំ និងប៉ះពាល់ដល់សុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម សង្កត់ធ្ងន់ថា ប្រសិនបើនៅមានការបំពានបន្តទៀត អាជ្ញាធរនឹងរឹតបន្តឹងការអនុវត្តវិធានការ រួមទាំងការដាក់ពិន័យនិងអនុវត្តតាមផ្លូវច្បាប់តាមដែលបានកំណត់។ ឯកឧត្តមស្នងការ សង្ឃឹមថា ប្រជាពលរដ្ឋនឹងយោគយល់ និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ដើម្បីរួមគ្នាថែរក្សាសុខសុវត្ថិភាព សន្តិសុខ និងរបៀបរៀបរយក្នុងសង្គម។\nសូមជម្រាបថា កាលពីពេលកន្លងទៅ ក្រសួងការពារជាតិ  បានអំពាវនាវនិងហាមឃាត់មិនឱ្យមានការបង្ហោះដ្រូនគ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសនៅខេត្តចំនួន៧ ដែលជាប់ព្រំដែនជាមួយប្រទេសថៃដូចជា ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តប៉ៃលិន។ ក្នុងករណីមានអ្នកលួចបង្ហោះដោយគ្មានការអនុញ្ញាតពីក្រសួង នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15537","languageVersionId":"12161","visibilityVersion":"2","versionToken":"a1.Pi8NXeVGZe4UGiuM1dEgSgI_gFQQ_gG-tn_TWUrBiwo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-10T03:20:21Z"}