{"asset":"news","key":"4221","locale":"km","id":"news:4221:km","entityId":"news:4221","canonicalUrl":"https://www.kps-tv.com/km/news/detail/4221","state":"ready","title":"ផ្ទុះមីនតោននៅស្រុកសំពៅលូនតែសំណាងល្អគ្មានអ្នករងរបួស","summary":"ល្ងាចថ្ងៃទី៩ ខែមករា មីនតោនសល់ពីសង្គ្រាមទសវត្ស១៩៨០–៩០បានបំផ្លាញរថយន្តដឹកដំឡូងមីស្ទើរទាំងស្រុងនៅស្រុកសំពៅលូន។ លោក ហេង រតនា ថ្ងៃទី១០ ខែមករាបញ្ជាក់ថា អ្នកបើកបររួចជីវិត និងមិនរងរបួស។","body":"នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ មានករណីផ្ទុះគ្រាប់មីនតោនដែលជាសំណល់សល់ពីសម័យសង្គ្រាមនៅទសវត្សឆ្នាំ១៩៨០-៩០ បានបំផ្លាញរថយន្តកែឆ្នៃដឹកដំឡូងមីមួយគ្រឿងស្ទើទាំងស្រុង តែសំណាងល្អក្នុងហេតុការណ៍នោះមិនបង្កឱ្យអ្នករងរបួស ឬក៏ស្លាប់ឡើយ។\nឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១០ ខែមករានេះថា អ្នកបើកបររថយន្តកែឆ្នៃដឹកដំឡូងមីរួចផុតពីជីវិត និងមិនរងរបួសស្នាមឡើយ ក្នុងករណីផ្ទុះគ្រាប់មីនតោន នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បើតាមឯកឧត្តម ហេង រតនា នេះបានហៅថា៖ «សំណល់សង្គ្រាមចាស់មិនទាន់អស់ផង សំណល់សង្គ្រាមថ្មីមកបន្ថែមទៀត»៕ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15533","languageVersionId":"12149","visibilityVersion":"2","versionToken":"a1.KJKmWAqcRiRpBA6TA0XvSQqQ2QeErDZXADX4MQLh1jc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-10T06:59:06Z"}