{"asset":"news","key":"4226","locale":"km","id":"news:4226:km","entityId":"news:4226","canonicalUrl":"https://www.kps-tv.com/km/news/detail/4226","state":"ready","title":"CMACរកឃើញគ្រាប់មីនតោន៦គ្រាប់នៅក្នុង៣រណ្តៅបន្ថែមក្រោយបុរសម្នាក់បើករថយន្តកិនផ្ទុះនៅស្រុកសំពៅលូន","summary":"លោក ហេង រតនា ឱ្យដឹងថា CMACបានរកឃើញមីនតោន៦គ្រាប់ ដាក់ត្រួតគ្នា២គ្រាប់ក្នុងមួយរណ្តៅ នៅក្បែរកន្លែងរថយន្តដឹកដំឡូងមីកិនផ្ទុះក្នុងស្រុកសំពៅលូន។ គ្មានអ្នករងរបួសក្នុងហេតុការណ៍នោះទេ។","body":"បន្ទាប់ពីមានបុរសបើករថយន្តកែឆ្នៃដឹកដំឡូងមី១គ្រឿងកិនគ្រាប់មីនតោនបណ្តាលឱ្យផ្ទុះខ្ទេចរថយន្តស្ទើរទាំងស្រុង និងមិនបង្កឱ្យមានអ្នករងរបួសនៅស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែមករានេះ កម្លាំងជំនាញនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានចុះទៅបោសសម្អាតនៅក្បែរៗកន្លែងផ្ទុះនោះ រកឃើញគ្រាប់មីនតោន៣រណ្តៅបន្ថែមទៀតសុទ្ធតែដាក់គ្រាប់មីនតោនត្រួតគ្នាចំនួន២គ្រាប់ដែលសរុបស្មើនឹង៦គ្រាប់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។  ឯកឧត្តម ហេង រតនា បានបញ្ជាក់បន្ថែមថា ដីចម្ការនេះបានរុករានប្រើប្រាស់ដាំដំណាំប្រមាណជិត ៣០ឆ្នាំមកហើយ តាំងពីសង្គ្រាមផ្ទែក្នុងកម្ពុជាត្រូវបានបញ្ចប់មកម្លេះ។\nសូមជម្រាបថា កាលពីថ្ងៃទី០៩ ខែមករា មានករណីផ្ទុះមីនតោននៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈបុរសម្នាក់បើករថយន្តកែឆ្នៃដឹកដំឡូងមី១គ្រឿងកិនផ្ទុះ ប៉ុន្តែសំណាងល្អមិនបង្កឱ្យរងរបួស៕ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15529","languageVersionId":"12137","visibilityVersion":"2","versionToken":"a1.bbW2e-UVncfPaytrq_5Zf_f2EOf-GzzXpbrz_SdMqmc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-10T08:20:04Z"}