{"asset":"news","key":"4228","locale":"km","id":"news:4228:km","entityId":"news:4228","canonicalUrl":"https://www.kps-tv.com/km/news/detail/4228","state":"ready","title":"នគរបាលក្រុងតាខ្មៅចុះបង្ក្រាបល្បែងស៊ីសងបញ្ជល់មាន់អនឡាញតែអ្នកលេងនិងម្ចាស់ទីតាំងរត់អស់","summary":"នគរបាលបានចុះបង្ក្រាបទីតាំងល្បែងជល់មាន់អនឡាញនៅសង្កាត់កំពង់សំណាញ់ ថ្ងៃទី៩ ខែមករា ដកហូតតុធំ២ តុតូច១ កុំព្យូទ័រ១ និងកៅអីជ័រ៦ ប៉ុន្តែអ្នកលេង និងម្ចាស់ទីតាំងបានគេចខ្លួនអស់។","body":"ក្រោយទទួលបានសារពីប្រជាពលរដ្ឋស្នើសុំអាជ្ញាធរជួយពិនិត្យមើលល្បែងស៊ីសងអនឡាញខុសច្បាប់ នៅសង្កាត់កំពង់សំណាញ់  នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ចុះទៅបង្រ្កាបភ្លាមៗ។\nជាលទ្ធផល កម្លាំងនគរបាលប៉ុស្តិ៍កំពង់សំណាញ់ បានបង្រ្កាបទីតាំងលេងល្បែងជល់មានអនឡាញខុសច្បាប់នោះ ដកហូតបានវត្ថុតាងរួមមាន៖ តុធំចំនួន២, តុតូច១, កុំព្យូទ័រ១ និងកៅអីជ័រចំនួន៦ ចំណែកអ្នកលេង និងម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់អស់។\nអធិការនគរបាលក្រុង បានឱ្យដឹងថា កម្លាំងនគរបាលក្រុង នឹងនៅតែបន្តបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទឱ្យដូចភ្លៀងរលឹម និងស្នើពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានពិតមកកាន់នគរបាល ដោយក្រុមការងារមិនទុកចោលឡើយ នឹងចុះបង្ក្រាបភ្លាមៗតែម្ដង៕ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15528","languageVersionId":"12134","visibilityVersion":"2","versionToken":"a1.hfXSp0jJuJoxE-1LxiQ_HDjv9B5qafk5FhOU5OBMnF0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-10T09:19:06Z"}