# នគរបាលក្រុងតាខ្មៅចុះបង្ក្រាបល្បែងស៊ីសងបញ្ជល់មាន់អនឡាញតែអ្នកលេងនិងម្ចាស់ទីតាំងរត់អស់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4228>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15528","languageVersionId":"12134","visibilityVersion":"2","versionToken":"a1.hfXSp0jJuJoxE-1LxiQ_HDjv9B5qafk5FhOU5OBMnF0"}

Original publication: 2026-01-10T09:19:06Z

នគរបាលបានចុះបង្ក្រាបទីតាំងល្បែងជល់មាន់អនឡាញនៅសង្កាត់កំពង់សំណាញ់ ថ្ងៃទី៩ ខែមករា ដកហូតតុធំ២ តុតូច១ កុំព្យូទ័រ១ និងកៅអីជ័រ៦ ប៉ុន្តែអ្នកលេង និងម្ចាស់ទីតាំងបានគេចខ្លួនអស់។

ក្រោយទទួលបានសារពីប្រជាពលរដ្ឋស្នើសុំអាជ្ញាធរជួយពិនិត្យមើលល្បែងស៊ីសងអនឡាញខុសច្បាប់ នៅសង្កាត់កំពង់សំណាញ់  នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ចុះទៅបង្រ្កាបភ្លាមៗ។
ជាលទ្ធផល កម្លាំងនគរបាលប៉ុស្តិ៍កំពង់សំណាញ់ បានបង្រ្កាបទីតាំងលេងល្បែងជល់មានអនឡាញខុសច្បាប់នោះ ដកហូតបានវត្ថុតាងរួមមាន៖ តុធំចំនួន២, តុតូច១, កុំព្យូទ័រ១ និងកៅអីជ័រចំនួន៦ ចំណែកអ្នកលេង និងម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់អស់។
អធិការនគរបាលក្រុង បានឱ្យដឹងថា កម្លាំងនគរបាលក្រុង នឹងនៅតែបន្តបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទឱ្យដូចភ្លៀងរលឹម និងស្នើពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានពិតមកកាន់នគរបាល ដោយក្រុមការងារមិនទុកចោលឡើយ នឹងចុះបង្ក្រាបភ្លាមៗតែម្ដង៕ ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


