{"asset":"news","key":"4232","locale":"km","id":"news:4232:km","entityId":"news:4232","canonicalUrl":"https://www.kps-tv.com/km/news/detail/4232","state":"ready","title":"ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦","summary":"ថ្ងៃទី១១–១៣ ខែមករា ឆ្នាំ២០២៦ តំបន់វាលទំនាបមានសីតុណ្ហភាពមធ្យម១៧–២៩°C ខ្ពង់រាប១៤–២៨°C និងមាត់សមុទ្រ១៨–៣១°C ដោយតំបន់រាយឈ្មោះពុំមានភ្លៀង។ រលកសមុទ្រមានកម្ពស់មធ្យម០,៥០–១,០០ម៉ែត្រ។","body":"ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ រួមមាន៖ ១-តំបន់វាលទំនាប៖-សីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ នៅខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។\n២-តំបន់ខ្ពង់រាប៖-សីតុណ្ហភាពមធ្យមអប្បបរមា១៤°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C។ នៅខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរ ភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។\n៣-តំបន់មាត់សមុទ្រ៖- សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់នោះទេ។\nដោយឡែក-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ ម៉ែត្រ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15525","languageVersionId":"12125","visibilityVersion":"2","versionToken":"a1.AG4HwdnjPdG2dzJggXBi3cGvk8HVnFLJzAZ8LFjRq3s"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-11T02:56:56Z"}