{"asset":"news","key":"4234","locale":"km","id":"news:4234:km","entityId":"news:4234","canonicalUrl":"https://www.kps-tv.com/km/news/detail/4234","state":"ready","title":"សត្វទន្សោងមួយហ្វូងប្រហែល១០ក្បាល មានតូច មានធំ រត់ឆ្លងកាត់ផ្លូវ ដែលក្រុមអភិរក្ស ប្រទះឃើញក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក","summary":"ក្រុមអភិរក្សបានឃើញទន្សោងតូចធំប្រហែល១០ក្បាលឆ្លងផ្លូវក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ។ លោក Ben Davis បានឱ្យដឹងថា តំបន់នេះមានទន្សោងប្រហែល៧០–១០០ក្បាលកំពុងអភិរក្ស។","body":"(ព្រះវិហារ)៖សត្វទន្សោងមួយហ្វូងប្រហែល១០ក្បាល មានតូច មានធំ រត់ឆ្លងកាត់ផ្លូវ នៅពេលដែលក្រុមការងារអភិរក្សជិះម៉ូតូល្បាតនេះបើយោងតាមប្រភពវីដេអូរបស់ក្រុមការងារអភិរក្ស ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។\nយោងតាមលោក Ben Davis ដែលទទួលបានសិទ្ធគ្រប់គ្រងអភិរក្សក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក កន្លងមកសត្វទន្សោងនៅភូមិសាស្ត្រនេះមានចន្លោះពី៧០-១០០ក្បាល កំពុងតែត្រូវបានអភិរក្ស។\nសត្វទន្សោងត្រូវបានចាត់ទុកជាប្រភេទជិតផុតពូជបំផុត (Critically Endangered) យោងតាម សៀវភៅបញ្ជីក្រហម IUCN ឆ្នាំ២០២៤ ក្នុងនោះកម្ពុជាមានចំនួនសត្វទន្សោងច្រើនជាងគេក្នុងចន្លោះពី១៥០០-៤០០០ក្បាល។\nដូចនេះសូមចូលរួមថែរក្សា និងអភិរក្សសត្វទន្សោងដែលជាសម្បត្តិធម្មជាតិរបស់ប្រទេសយើងទាំងអស់គ្នា៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15524","languageVersionId":"12122","visibilityVersion":"2","versionToken":"a1.jVJP0UOXqNC2HKgZji4Cs55Oa19OKEnUc-IfOiGK3H4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-11T03:34:49Z"}