{"asset":"news","key":"4237","locale":"km","id":"news:4237:km","entityId":"news:4237","canonicalUrl":"https://www.kps-tv.com/km/news/detail/4237","state":"ready","title":"ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាងពីរពាន់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យ២នាក់","summary":"កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិកនៅបឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី៩ ខែមករា ដកហូតម៉ាស៊ីន៧៦៩ដើម និងក្បាលជក់១៩៣០ ព្រមទាំងឃាត់ម្ចាស់ទីតាំង២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានដើម្បីចាត់ការតាមច្បាប់។","body":"ដោយអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។\nកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦កន្លងមកនេះ កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌទួលគោក និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែងនៅចំណុចផ្ទះគ្មានលេខ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។\nក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាងពីរពាន់ រួមមាន បារីអេឡិកត្រូនិក(ម៉ាស៊ីន) ចំនួន ៧៦៩ដើម និងក្បាលជក់ ចំនួន ១,៩៣០ ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងនោះឡើយ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15570","languageVersionId":"12260","visibilityVersion":"2","versionToken":"a1.yCEO8DRmyKvcX_OZKH1S0zl7ZXHgGz9EuJzBLh71OhI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-11T04:17:12Z"}