# ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាងពីរពាន់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យ២នាក់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4237>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15570","languageVersionId":"12260","visibilityVersion":"2","versionToken":"a1.yCEO8DRmyKvcX_OZKH1S0zl7ZXHgGz9EuJzBLh71OhI"}

Original publication: 2026-01-11T04:17:12Z

កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិកនៅបឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី៩ ខែមករា ដកហូតម៉ាស៊ីន៧៦៩ដើម និងក្បាលជក់១៩៣០ ព្រមទាំងឃាត់ម្ចាស់ទីតាំង២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានដើម្បីចាត់ការតាមច្បាប់។

ដោយអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦កន្លងមកនេះ កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌទួលគោក និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែងនៅចំណុចផ្ទះគ្មានលេខ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាងពីរពាន់ រួមមាន បារីអេឡិកត្រូនិក(ម៉ាស៊ីន) ចំនួន ៧៦៩ដើម និងក្បាលជក់ ចំនួន ១,៩៣០ ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងនោះឡើយ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


