{"asset":"news","key":"4239","locale":"km","id":"news:4239:km","entityId":"news:4239","canonicalUrl":"https://www.kps-tv.com/km/news/detail/4239","state":"ready","title":"ផ្អាកចរាចររថយន្តធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលសេះដល់ស្ពានគីហ្សូណាជាបណ្តោះអាសន្ន","summary":"មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ផ្អាករថយន្តដឹកទំនិញធុនធ្ងន់លើផ្លូវជាតិលេខ៧ ពីរង្វង់មូលសេះដល់រង្វង់មូលស្ពានគីហ្សូណា ពេលសាងសង់ផ្លូវពីថ្ងៃទី១៣ មករា ដល់១០ មេសា ឆ្នាំ២០២៦។ រថយន្តគ្រួសារ និងម៉ូតូអាចធ្វើចរាចរណ៍ធម្មតា។","body":"ដោយសាតែក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) អនុវត្តការងារស្ថាបនាផ្លូវបេតុងសសៃដែកលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលសេះដល់រង្វង់មូលស្ពានគីហ្សូណា ពីថ្ងៃទី១៣ ខែមករាដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដែលនាំឱ្យផ្លូវសម្រាប់ធ្វើចរាចរណ៍មានតែមួយចំហៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានសម្រេចផ្អាកចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចខាងលើជាបណ្តោះអាសន្ន។\nការសម្រេចផ្អាកចរាចរចំពោះរថយន្តដឹកទំនិញធុនធ្ងន់ដូច្នេះ បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១០ ខែមករា មន្ទីរសាធារណការខេត្ត បានបញ្ជាក់ថា ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងបង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ ដូច្នេះ ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់បន្ថែមថា ករណីរថយន្តធុនធ្ងន់ដែលធ្លាប់ធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧ ឆ្លងកាត់ពីរង្វង់មូលសេះដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ត្រូវបង្វែរចរាចរណ៍ទៅកាន់ផ្លូវជាតិលេខ៨ ឬផ្លូវជាតិលេខ១១ ឬផ្លូវជាតិលេខ៧១សេវិញ។ ដោយឡែក សម្រាប់រថយន្តគ្រួសារ(ទេសចរ) និងទោចក្រយានយន្ត អាចធ្វើចរាចរណ៍បានជាធម្មតា៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15568","languageVersionId":"12254","visibilityVersion":"2","versionToken":"a1.sha4G9PCt6tZafaM4Js2dYT065tIRkRBJcLPavag_aE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-11T06:23:00Z"}