{"asset":"news","key":"4245","locale":"km","id":"news:4245:km","entityId":"news:4245","canonicalUrl":"https://www.kps-tv.com/km/news/detail/4245","state":"ready","title":"ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់រាមបានចុះសួរសុខទុក្ខវិរៈកងទ័ពដែលទើបមកលេងផ្ទះ និងប្រជាពលរដ្ឋខ្វះខាត","summary":"ក្រុមការងារដឹកនាំដោយលោក ងួន ឧត្តម បានចុះសួរសុខទុក្ខកងទ័ពទើបមកលេងផ្ទះ និងប្រជាពលរដ្ឋខ្វះខាតនៅសង្កាត់រាម កាលពីរសៀលថ្ងៃទី៩ ខែមករា ដោយឧបត្ថម្ភថវិកា ស្បៀង និងសម្ភារៈសង់ផ្ទះ ព្រមទាំងរៀបចំអាហារសាមគ្គី។ ចំណាយសរុប១៦៨២,២៥ដុល្លារ។","body":"ដោយមានការណែនាំពីថ្នាក់ដឹកនាំ លោក ងួន ឧត្តម ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់រាម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់រាមក្រុងកំពង់សោមខេត្តព្រះសីហនុ រួមជាមួយក្រុមការងារសង្កាត់រាម និងក្រុមការងារចុះជួយសង្កាត់រាម កាលពីរសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខវិរៈកងទ័ពដែលទើបមកលេងផ្ទះ និងប្រជាពលរដ្ឋខ្វះខាតមួយចំនួនរួមមាន៖\nចំពោះគ្រួសារកងទ័ពមានជីវភាពខ្វះខាត ៤គ្រួសារ បានឧបត្ថម ដោយក្នុង ១គ្រួសារៗ ទទួលបាន ថវិកា ៤០ម៉ឺនរៀល  អង្ករ ២៥គីឡូក្រាម មី ទឹកសុទ្ធ ទឹកត្រី និងទឹកស៊ីអ៊ីវ ។\nហើយគ្រួសារទ័ពមានជីវភាពសមរម្យ ៨គ្រួសារ ទទួលថវិកាសរុប ២លាន ១០ម៉ឺនរៀល លោកយាយ ចាស់ ជរា និងមានជំងឺប្រចាំកាយ ទទួលបាន ស័ង្កសី ១០សន្លឹក ថវិកា ១០ម៉ឺនរៀល (តាមការស្នើសុំរបស់គាត់)។ ដោយឡែក លោក ចិក វិចិត្រ (ផ្ទះមានតែដំបូល មិនមានជញ្ជាំង និងគ្រែសម្រាក) ទទួលបានការឧបត្ថម្ភបន្ថែម (លើកទី២) ស៊ីម៉ុង ១តោន និងស័ង្គសី ១០សន្លឺក ដើម្បីសាងសង់ផ្ទះឲ្យបានសមរម្យក្នុងការស្នាក់នៅ។\nបន្ទាប់ពីបញ្ចប់ការចុះសួរសុខទុក្ខក្រុមការងារបានរៀបចំអាហារសាមគ្គី សម្រាប់អរដល់គុណវិរៈកងទ័ព រួមជាមួយក្រុមការងារដែលបានអញ្ជើញចូលរួមសកម្មភាពសប្បុរសធម៌ផងដែរ។\nដោយចំណាយថវិការសរុបអស់៖ ១៦៨២.២៥ ដុល្លា ដែលថវិកាទាំអស់នេះ គឺទទួលបានពីសប្បុរសជន និងក្រុមការងារចុះជួយគណបក្សសង្កាត់រាមក្រុងកំពង់សោមខេត្តព្រះសីហនុ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15562","languageVersionId":"12236","visibilityVersion":"2","versionToken":"a1.DbmpzrhBhZYCJk1j0GTCLD6iSZYKntsHLhB5HpZvtrc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-11T08:06:28Z"}