# ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់រាមបានចុះសួរសុខទុក្ខវិរៈកងទ័ពដែលទើបមកលេងផ្ទះ និងប្រជាពលរដ្ឋខ្វះខាត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4245>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15562","languageVersionId":"12236","visibilityVersion":"2","versionToken":"a1.DbmpzrhBhZYCJk1j0GTCLD6iSZYKntsHLhB5HpZvtrc"}

Original publication: 2026-01-11T08:06:28Z

ក្រុមការងារដឹកនាំដោយលោក ងួន ឧត្តម បានចុះសួរសុខទុក្ខកងទ័ពទើបមកលេងផ្ទះ និងប្រជាពលរដ្ឋខ្វះខាតនៅសង្កាត់រាម កាលពីរសៀលថ្ងៃទី៩ ខែមករា ដោយឧបត្ថម្ភថវិកា ស្បៀង និងសម្ភារៈសង់ផ្ទះ ព្រមទាំងរៀបចំអាហារសាមគ្គី។ ចំណាយសរុប១៦៨២,២៥ដុល្លារ។

ដោយមានការណែនាំពីថ្នាក់ដឹកនាំ លោក ងួន ឧត្តម ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់រាម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់រាមក្រុងកំពង់សោមខេត្តព្រះសីហនុ រួមជាមួយក្រុមការងារសង្កាត់រាម និងក្រុមការងារចុះជួយសង្កាត់រាម កាលពីរសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខវិរៈកងទ័ពដែលទើបមកលេងផ្ទះ និងប្រជាពលរដ្ឋខ្វះខាតមួយចំនួនរួមមាន៖
ចំពោះគ្រួសារកងទ័ពមានជីវភាពខ្វះខាត ៤គ្រួសារ បានឧបត្ថម ដោយក្នុង ១គ្រួសារៗ ទទួលបាន ថវិកា ៤០ម៉ឺនរៀល  អង្ករ ២៥គីឡូក្រាម មី ទឹកសុទ្ធ ទឹកត្រី និងទឹកស៊ីអ៊ីវ ។
ហើយគ្រួសារទ័ពមានជីវភាពសមរម្យ ៨គ្រួសារ ទទួលថវិកាសរុប ២លាន ១០ម៉ឺនរៀល លោកយាយ ចាស់ ជរា និងមានជំងឺប្រចាំកាយ ទទួលបាន ស័ង្កសី ១០សន្លឹក ថវិកា ១០ម៉ឺនរៀល (តាមការស្នើសុំរបស់គាត់)។ ដោយឡែក លោក ចិក វិចិត្រ (ផ្ទះមានតែដំបូល មិនមានជញ្ជាំង និងគ្រែសម្រាក) ទទួលបានការឧបត្ថម្ភបន្ថែម (លើកទី២) ស៊ីម៉ុង ១តោន និងស័ង្គសី ១០សន្លឺក ដើម្បីសាងសង់ផ្ទះឲ្យបានសមរម្យក្នុងការស្នាក់នៅ។
បន្ទាប់ពីបញ្ចប់ការចុះសួរសុខទុក្ខក្រុមការងារបានរៀបចំអាហារសាមគ្គី សម្រាប់អរដល់គុណវិរៈកងទ័ព រួមជាមួយក្រុមការងារដែលបានអញ្ជើញចូលរួមសកម្មភាពសប្បុរសធម៌ផងដែរ។
ដោយចំណាយថវិការសរុបអស់៖ ១៦៨២.២៥ ដុល្លា ដែលថវិកាទាំអស់នេះ គឺទទួលបានពីសប្បុរសជន និងក្រុមការងារចុះជួយគណបក្សសង្កាត់រាមក្រុងកំពង់សោមខេត្តព្រះសីហនុ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


