{"asset":"news","key":"4247","locale":"km","id":"news:4247:km","entityId":"news:4247","canonicalUrl":"https://www.kps-tv.com/km/news/detail/4247","state":"ready","title":"កម្ពុជាដាក់កំហិតពិនិត្យប្រវត្តិរូបម្ចាស់ក្រុមហ៊ុននានាដើម្បីទប់ស្កាត់ការលាងលុយខុសច្បាប់","summary":"ក្រសួងពាណិជ្ជកម្មបានណែនាំឱ្យម្ចាស់ក្រុមហ៊ុនចូលរួមពិនិត្យប្រវត្តិរូប និងព័ត៌មានផ្ទាល់ខ្លួន ហើយអនុញ្ញាតឱ្យក្រុមហ៊ុនខកខានរបាយការណ៍ប្រចាំឆ្នាំ បង់ពិន័យត្រឹម១ឆ្នាំចុងក្រោយ ក្នុងរយៈពេល៦០ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។","body":"ដើម្បីបញ្ចៀសឱ្យបាននូវបទល្មើសលាងលុយកខ្វក់ ឬលុយខុសច្បាប់ ក្រសួងពាណិជ្ជកម្ម បានប្រកាសចាប់ផ្តើមត្រួតពិនិត្យប្រវត្តិរូប ឬព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់ក្រុមហ៊ុននានានៅកម្ពុជា។ តាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៨ ខែមករា ក្រសួងពាណិជ្ជកម្មបានណែនាំឱ្យម្ចាស់ក្រុមហ៊ុននានាចូលរួមត្រួតពិនិត្យសាវតាររូបវន្តបុគ្គល ឬព័ត៌មានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការពង្រឹងការងារប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់។\nក្រៅពីដាក់កំហិតដូច្នេះ ក្រសួងក៏បានសម្រេចលើកលែងការផាកពិន័យចំពោះក្រុមហ៊ុនដែលមិនបានផ្តល់របាយការណ៍ប្រចាំឆ្នាំនីមួយៗ ដោយតម្រូវឱ្យក្រុមហ៊ុនបង់ពិន័យត្រឹមតែរយៈពេល១ឆ្នាំចុងក្រោយប៉ុណ្ណោះ ក្នុងអំឡុងពេល៦០ថ្ងៃ ចាប់ពីថ្ងៃទី១០មករា ឆ្នាំ២០២៦តទៅ។ ក្នុងករណី ក្រុមហ៊ុនមិនអនុវត្តតាមលក្ខខណ្ឌ និងកាលបរិច្ឆេទកំណត់ខាងលើ ក្រសួងនឹងចាត់ទុកជាក្រុមហ៊ុនអកម្ម (Inactive Company) ដែលអាចប៉ះពាល់ដល់ការចុះបញ្ជី និងសិទ្ធិនានារបស់ក្រុមហ៊ុន ដែលមានកំណត់ក្នុងច្បាប់។ មិនតែប៉ុណ្ណោះ ក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា គោលការណ៍នេះ នឹងចូលរួមដល់ការលើកកម្ពស់បរិយាកាសអាជីវកម្មនៅប្រទេសកម្ពុជា ក៏ដូចជាជំរុញការអនុវត្តច្បាប់ពាណិជ្ជកម្ម និងការចុះបញ្ជីពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាព៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15561","languageVersionId":"12233","visibilityVersion":"2","versionToken":"a1.h0932D12itHlfpVkHHbojfZtHpW6KTjX_l8KgOkWgnw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-11T08:45:18Z"}