{"asset":"news","key":"4249","locale":"km","id":"news:4249:km","entityId":"news:4249","canonicalUrl":"https://www.kps-tv.com/km/news/detail/4249","state":"ready","title":"ខេត្តឧត្ដរមានជ័យ៖ ទោះបីឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយចំពោះសា្ថនារង្វង់មូលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យ បានស្ថាបនារួចរាល់១០០% ហើយ","summary":"អភិបាលខេត្តឧត្ដរមានជ័យ មាន ចាន់យ៉ាដា បានឱ្យដឹងថា ការស្ថាបនារង្វង់មូលដៃ៨នៅទីរួមខេត្តបានរួចរាល់១០០% ក្រោយសាងសង់ជាច្រើនខែ ដើម្បីលើកកម្ពស់សោភ័ណភាព និងថែរក្សាអត្តសញ្ញាណវប្បធម៌ ព្រមទាំងស្វាគមន៍ភ្ញៀវទេសចរ។","body":"ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យបានមានប្រសាសន៍ឲ្យដឹងថា ការស្ថាបនាអស់ រយ:ពេលជាច្រើនខែ នៅរង្វង់មួលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យ មកដល់ពេលនេះបានស្ថាបនារួចរាល់១០០% ហើយ ទោះបីខេត្ត ឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយ។\nឯកឧត្តម អភិបាលខេត្តបានបន្ថែមថា ការរៀបចំរង្វង់មួលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីរួមខេត្ត និងការថែរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏រុងរឿងនៃទឹកដីឧត្ដរមានជ័យ។\nឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត បានសម្រេចរៀបចំកែលម្អ និងលើកតម្កើងរូបសំណាក់ «រង្វង់មូលដៃ៨» ដែលជានិមិត្តរូបតំណាងខេត្ត ឱ្យកាន់តែមានភាពលេចធ្លោ និងអស្ចារ្យ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងជាមោទនភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តសម្រេចបាន១០០%។ រង្វង់មូលដៃ៨បានក្លាយជា «បង្គោលចរ» ដ៏សំខាន់ដែលមិនអាចរំលងបានសម្រាប់អ្នកដំណើរដែលឆ្លងកាត់មកកាន់ទឹកដីនៃខេត្តឧត្ដរមានជ័យ ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15559","languageVersionId":"12227","visibilityVersion":"2","versionToken":"a1.FpCX1GaQLWs765Cb3RNT4Xtpjv2sweU0Pd6f6GuHGqM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-11T09:32:10Z"}