# ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល ដើម្បីជួយសម្រួលដល់ ការរៀន និងបង្រៀននៅសាលាតាមតំបន់ព្រំដែន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4264>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15514","languageVersionId":"12092","visibilityVersion":"2","versionToken":"a1.a420_4ZBAHmI68zVAI_Xlt4QEg5KDYN_Vv289gQPbNU"}

Original publication: 2026-01-12T08:36:05Z

ក្រសួងអប់រំនិងដៃគូបំពាក់បណ្ណាល័យឌីជីថលក្រៅបណ្ដាញ កុំព្យូទ័រ និងសូឡានៅសាលាតំបន់ព្រំដែន ហើយបណ្ដុះបណ្ដាលគ្រូ២០នាក់សម្រាប់បន្តបង្រៀនសិស្ស៧៥៧នាក់ ព្រមទាំងឪពុកម្តាយនិងអ្នករស់នៅជុំវិញ។

នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ សហការជាមួយដៃគូនានា បានចុះរៀបចំដំឡើង និងបំពាក់ឧបករណ៍ឌីជីថល តាមសាលារៀនមួយចំនួននៅតាមតំបន់ព្រំដែន ដើម្បីជាជំនួយគាំទ្រដល់ការរៀន និងបង្រៀននៅសាលារៀនបណ្ដោះអាសន្ន នៅសាលាបឋមសិក្សាកណ្ដោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ចំពោះដំណោះស្រាយបច្ចេកវិទ្យាបន្ទាន់ដែលបានដាក់ឱ្យប្រើប្រាស់រួមមាន បណ្ណាល័យឌីជីថលក្រៅបណ្ដាញ (Offline Content Server និង Local Wi-Fi Hotspot) ដែលជាឧបករណ៍ផ្ទុកមាតិកាសិក្សាទំហំ ២ តេរ៉ាបៃ ដែលអនុញ្ញាតឱ្យគ្រូ និងសិស្សចូលប្រើប្រាស់ និងទាញយកសៀវភៅជាង ៣,០០០ ក្បាល និងវីដេអូបង្រៀនរាប់ពាន់ឃ្លីប ដោយមិនចាំបាច់មានអ៊ីនធឺណិត។ បំពាក់កុំព្យូទ័រយួរដៃ ១ គ្រឿង សម្រាប់គ្រូបង្រៀន កុំព្យូទ័រ KOOMPI ចំនួន ១០ គ្រឿង ដើម្បីឱ្យសិស្សានុសិស្សអនុវត្តបំណិនឌីជីថលផ្ទាល់។ ថាមពលបៃតង (Solar Power System) ដំឡើងប្រព័ន្ធសូឡា ១ ឈុត ដែលអាចរក្សាថាមពល ១៥ គីឡូវ៉ាត់ម៉ោង ធានាដល់ការប្រើប្រាស់កុំព្យូទ័រដែលបានបំពាក់ និងឧបករណ៍អេឡិចត្រូនិកបានទៀងទាត់ ទោះបីស្ថិតក្នុងតំបន់ដាច់ស្រយាលក៏ដោយ។
ក្រុមការងារបច្ចេកទេស ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីជូនដល់ លោកគ្រូ អ្នកគ្រូ ចំនួន ២០ នាក់ ដែលនឹងបង្រៀន សិស្សានុសិស្សចំនួន ៧៥៧ នាក់ និងអាណាព្យាបាល និងអ្នករស់នៅជុំវិញសាលា ពីរបៀបប្រើប្រាស់ឧបករណ៍ និងការទាញយកមេរៀនពីប្រព័ន្ធ Local Wi-Fi Hotspot ក្នុងបរិវេណសាលាផងដែរ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


