# សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងកោះរ៉ុង មានការកើនឡើងភ្ញៀវទេសចរ មកទស្សនាកម្សាន្តក្នុងរង្វង់ចាប់ពី១២០ ទៅ ១៥០នាក់ក្នុងមួយថ្ងៃៗ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4267>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15512","languageVersionId":"12086","visibilityVersion":"2","versionToken":"a1.mes3KiAYgPI2iAC4a43cpvYc_6g2s2ZLZYzblGtp11I"}

Original publication: 2026-01-12T09:53:54Z

សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងនៅកោះរ៉ុងទទួលភ្ញៀវជាតិនិងអន្តរជាតិប្រមាណ១២០ដល់១៥០នាក់ក្នុងមួយថ្ងៃ ខណៈអាជ្ញាធរពិនិត្យការកែលម្អក្បូនឫស្សីសាកល្បង ដើម្បីសុវត្ថិភាពភ្ញៀវ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានចុះពិនិត្យមើលវឌ្ឍនភាពនៅក្រុងកោះរ៉ុងនិងការអភិវឌ្ឍសហគមន៍ អេកូទេសចរណ៍ព្រែកកោងកាង កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ព្រោះថាតំបន់អេកូទេសចរណ៍ធម្មជាតិព្រែកកោងកាងជាកន្លែងទេសចរណ៍ដ៍សំខាន់មួយនៅលើក្រុងកោះរ៉ុងក្នុងការទាក់ទាញភ្ញៀវទេសចរ ជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តបន្ទាប់ពីតំបន់ឆ្នេរខ្សាច់សល្អស្អាត ទឹកធ្នាក់ ធនធានបាតសមុទ្រនិងសក្តានុពលធនធានធម្មជាតិដ៍ទៃទៀត។
លោក ស្រេង ហៃសុខ ប្រធានសហគមន៍ទេសចរណ៍ក្រុងកោះរ៉ុងឲ្យដឹងថា នាពេលបច្ចុប្បន្នសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងបាននិងកំពុងបម្រើដល់វិស័យទេសចរណ៍ មានការកើនឡើងទាំងភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តក្នុងរង្វង់ចាប់ពី១២០ ទៅ ១៥០នាក់ក្នុងមួយថ្ងៃៗ។
ទាំងអស់នេះដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរក្រុង ជាពិសេសឯកឧត្តមខេត្ត បានជំរុញដល់សហគមន៍ធ្វើយ៉ាងណាបង្កើនការគ្រប់គ្រងរក្សានៅសោភ័ណភាព អនាម័យ បរិស្ថាននិងការពារពីការកាប់កម្មទន្ទ្រានដោយខុសច្បាប់។
ហើយជាក់ស្ដែងឯកឧត្តមអភិបាលខេត្តលោកអភិបាលក្រុងកោះរ៉ុងរួមជាមួយនឹងក្រុមការងារបាននិងកំពុងបន្តចុះពិនិត្យមើលអំពីវឌ្ឍនភាពការរៀបចំកែលម្អសាកល្បងផលិតផលទេសចរណ៍ថ្មីជាប្រភេទធ្វើអំពីក្បូនឬស្សីសម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ គយគន់ទេសភាពនៅតាមដងព្រែកកោងកាងធ្វើយ៉ាងណាប្រកបដោយគុណភាព សុវត្ថិភាព ក្នុងដំណើរកម្សាន្តការដឹកជញ្ជូនភ្ញៀវផងដែរ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


