{"asset":"news","key":"4276","locale":"km","id":"news:4276:km","entityId":"news:4276","canonicalUrl":"https://www.kps-tv.com/km/news/detail/4276","state":"ready","title":"អភិបាលខេត្តព្រះសីហនុ ៖ដាក់ចេញវិធានការតឹងរ៉ឹងដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពខេត្តព្រះសីហនុសម្រាប់ពលរដ្ឋ ភ្ញៀវទេសចរ និងការវិនិយោគ","summary":"អភិបាលខេត្តព្រះសីហនុដាក់វិធានការគ្រប់គ្រងទីតាំងស្នាក់នៅប្រមូលផ្តុំ បង្ក្រាបល្បែងខុសច្បាប់និងគ្រឿងញៀន និងពង្រឹងសុវត្ថិភាពទេសចរណ៍ ចរាចរណ៍ និងអគ្គិភ័យ។","body":"ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញវិធានការតឹងរ៉ឹងដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពរបស់ខេត្តព្រះសីហនុសម្រាប់ពលរដ្ឋ ភ្ញៀវទេសចរ និងការវិនិយោគ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដូចនេះក្នុងកិច្ចប្រជុំជម្រុញការអនុវត្តការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្នុងខេត្ត កិច្ចប្រជុំផ្តោតសំខាន់៖ ការគ្រប់គ្រងទីតាំងស្នាក់នៅប្រមូលផ្តុំ គ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីស្នាក់នៅ និងទប់ស្កាត់បទល្មើសផ្សេងៗ។\nបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀន ដាក់ចេញវិធានការ \"ដូចភ្លៀងរលឹម\" ក្នុងការបង្ក្រាបល្បែងអនឡាញខុសច្បាប់ក្រៅតំបន់កាស៊ីណូ ក្មេងទំនើង និងគ្រឿងញៀន។ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីរាជការដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនជាដាច់ខាត។\nពង្រឹងសុវត្ថិភាពទេសចរណ៍ និងវិនិយោគ ហើយសន្តិសុខគឺជាកត្តាសំខាន់ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ ព្រោះបច្ចុប្បន្ន ខេត្តបានបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៥៣០ គ្រឿង និងគ្រោងបំពាក់បន្ថែមជាង ២០០ គ្រឿង ទៀតនៅតាមដងផ្លូវសំខាន់ៗ។\nសុវត្ថិភាពចរាចរណ៍ និងអគ្គិភ័យ ត្រូវជម្រុញការអប់រំច្បាប់ចរាចរណ៍ទាំងផ្លូវគោក និងផ្លូវទឹក (ជាពិសេសការប្រើប្រាស់អាវពោងសម្រាប់ភ្ញៀវទៅតាមកោះ) ព្រមទាំងបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ។\nការគាំពារជនភៀសសឹក បន្តយកចិត្តទុកដាក់មាន ប្រមាណជាង ៥០០ គ្រួសារនិងជម្រុញឱ្យពួកគេងាកមកចាប់យកឱកាសការងារក្នុងខេត្តព្រះសីហនុ ដែលកំពុងត្រូវការកម្លាំងពលកម្មរាប់ពាន់កន្លែង។\nឯកឧត្តម ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ថា យើងត្រូវពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាពរបស់ខេត្តព្រះសីហនុសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការវិនិយោគ។\nជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធដែលបានបង្ក្រាបបទល្មើស (បង្ខាំងជំរិត និងជួញដូរមនុស្ស) បានស្ទើរតែ ១០០% នាពេលកន្លងមក និងបានណែនាំឱ្យបន្តអនុវត្តគោលនយោបាយ \"ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព\" របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតផងដែរ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15503","languageVersionId":"12059","visibilityVersion":"2","versionToken":"a1.ke8u5KqUd3zUz1HAiZcywMpXLl5Mz0jDvy_AwXVCggI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-13T03:51:45Z"}