{"asset":"news","key":"4279","locale":"km","id":"news:4279:km","entityId":"news:4279","canonicalUrl":"https://www.kps-tv.com/km/news/detail/4279","state":"ready","title":"កម្ពុជាប្រកាសដកខ្លួនមិនចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១៣នៅថៃ","summary":"គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានផ្ញើលិខិតថ្ងៃទី៨ ខែមករា អំពីការដកខ្លួនពីអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ ដែលគ្រោងធ្វើនៅថៃថ្ងៃទី២០–២៦ ខែមករា ដោយសារកាលៈទេសៈមិនបានរំពឹងទុក។","body":"ដោយសារតែកាលៈទេសៈដែលមិនបានឃើញទុកជាមុន អត្ថពលិក និងក្រុមគ្រួសារនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានប្រកាសដកខ្លួនមិនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ ឬកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ដែលគ្រោងធ្វើនៅប្រទេសថៃ ចាប់ពីថ្ងៃទី២០ ដល់ទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ខាងមុខ។\nគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា កាលពីថ្ងៃទី០៨ ខែមករា បានផ្ញើលិខិតទៅសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ស្តីពីការដកខ្លួនពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ ឬកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ ដែលគ្រោងធ្វើប្រទេសថៃ។ ទោះបីជាយ៉ាងណា ក្នុងនាមប្រទេសសមាជិក គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅតែកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ និងគ្រប់ភាគីពាក់ព័ន្ធ រួមទាំងបណ្ដាប្រទេសទាំងអស់ ក្នុងការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១៣នេះឡើង និងសង្ឃឹមថា ការប្រកួតនឹងប្រព្រឹត្តទៅដោយរលូន។ កម្ពុជាសូមថ្លែងអំណរគុណចំពោះប្រទេសអាស៊ានទាំង១០ ដែលតែងតែគាំទ្រគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។\nសូមជម្រាបថា កាលពីខែធ្នូកន្លងទៅ កម្ពុជាក៏បានបញ្ជូនអត្តពលិករបស់ខ្លួនឱ្យទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃផងដែរ ហើយត្រូវបានដកខ្លួនវិញភ្លាមៗ ក្រោយមានការបារម្ភពីសុខសុវត្ថិភាព ប៉ុន្តែទោះបីជាយ៉ាងណា ប្រតិភូកីឡាកម្ពុជា ក៏បានចូលរួមពិធីបង្ហូតទង់ជាតិ និងពិធីបើកការប្រកួតផ្លូវការផងដែរ មុនឈានដល់ការសម្រេចចិត្តដកខ្លួន និងត្រឡប់មកមាតុភូមិវិញ។ ចំណែក បណ្ដាប្រទេសសមាជិកអាស៊ាន សុទ្ធតែគាំទ្រការសម្រេចចិត្តរបស់កម្ពុជា ក្នុងគ្រាដែលប្រទេសកំពុងរងការឈ្លានពានពីយោធាថៃ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15501","languageVersionId":"12053","visibilityVersion":"2","versionToken":"a1.dZQp25CB2DRxG4igr-f_5izUcvlyBv0-8ZQwcFTPzqA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-13T06:29:43Z"}