{"asset":"news","key":"4293","locale":"km","id":"news:4293:km","entityId":"news:4293","canonicalUrl":"https://www.kps-tv.com/km/news/detail/4293","state":"ready","title":"អភិបាលខេត្តស្ទឹងត្រែង បញ្ជាឲ្យក្រុមហ៊ុនជួសជុលផ្លូវឡើងវិញ ខណៈផ្លូវខូចខ្លាំង និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញការធ្វេសប្រហែស ឬមិនគោរពកិច្ចសន្យា","summary":"អភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានបញ្ជាឱ្យជួសជុលផ្លូវទើបសាងសង់ដែលខូចខាត ដោយមិនប្រើថវិការដ្ឋបន្ថែម និងព្រមានចាត់វិធានការច្បាប់បើរកឃើញការធ្វេសប្រហែស ឬបំពានកិច្ចសន្យា។","body":"ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាឲ្យក្រុមហ៊ុនទទួលសាងសង់ផ្លូវធ្វើការជួសជុលផ្លូវឡើងវិញជាបន្ទាន់ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដោយមិនអនុញ្ញាតឲ្យប្រើប្រាស់ថវិការដ្ឋបន្ថែមឡើយ។\nបន្ទាប់ពីចុះពិនិត្យជាក់ស្តែងឃើញថា ផ្លូវមួយខ្សែនេះមានសភាពប្រេះបាក់ និងផុយរលួយនៅកន្លែងខ្លះ បើទោះបីទើបតែដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេលថ្មីៗនេះ មិនទាន់បានប្រើប្រាស់យូរខែក៏ដោយ។\nផ្លូវកៅស៊ូមួយខ្សែនេះ ស្ថិតនៅត្រង់ចំណុចចម្ការម៉ៃសាក់ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលទើបតែសាងសង់រួច មិនទាន់បានប្រើប្រាស់អស់រយៈពេលយូរប៉ុន្មានផង ស្រាប់តែបង្ហាញសភាពខូចខាត បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះផងដែរ។\nឯកឧត្តមអភិបាលខេត្តបានអះអាងថា នឹងបន្តត្រួតពិនិត្យគុណភាពការងារជួសជុល និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញការធ្វេសប្រហែស ឬមិនគោរពកិច្ចសន្យា ដើម្បីធានាសុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។\nដោយឡែក បើតាមលោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលសាងសង់ផ្លូវខាងលើ មិនបានចុះមកធ្វើការជួសជុលឡើងវិញនោះទេ ដោយបានទម្លាក់ភារកិច្ចការងារជួសជុលមកឲ្យមន្ទីរសាធារណការជាអ្នកអនុវត្តជំនួសវិញ។\nលោកប្រធានមន្ទីរបានបន្តថា កំណាត់ផ្លូវដែលត្រូវជួសជុលឡើងវិញនៅពេលនេះមានប្រវែងប្រមាណ៦០០ម៉ែត្រ ហើយមន្ទីរនឹងធ្វើការជួសជុលឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីឲ្យអាចប្រើប្រាស់បានយូរអង្វែង។ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15492","languageVersionId":"12026","visibilityVersion":"2","versionToken":"a1.HsAZqrI3Ah9FDZ2G0AONpJj5f41a3PIM4KovKNlObug"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-14T02:51:40Z"}