{"asset":"news","key":"4294","locale":"km","id":"news:4294:km","entityId":"news:4294","canonicalUrl":"https://www.kps-tv.com/km/news/detail/4294","state":"ready","title":"កូនខ្មែរ២រូប កាន់តំណែងខ្ពស់ដឹកនាំសមាគន៍អាស៊ាន","summary":"អគ្គលេខាធិការអាស៊ាន កៅ គឹមហួន បានជួប ចែម វីឌ្យ៉ា ដែលបានចូលកាន់តំណែងអគ្គលេខាធិការ AIPA ចាប់ពីថ្ងៃទី១ ខែមករា សម្រាប់អាណត្តិ២០២៦–២០២៨។","body":"ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយឯកឧត្តម ចែម វីឌ្យ៉ា ដែលទើបត្រូវបានតែងតាំងជាអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA)។ នេះជាប្រវត្តិសាស្ត្រថ្មីស្រឡាង ដែលកម្ពុជាមានឥស្សរជនដល់ទៅពីររូបកំពុងកាន់តំណែងខ្ពស់នៅសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។\nឯកឧត្តម កៅ គឹមហួន បានកាន់តំណែងជាអគ្គលេខាធិការអាស៊ានតាំងពីដើមឆ្នាំ២០២៣រហូតដល់បច្ចុប្បន្ន រីឯឯកឧត្តម ចែម វីឌ្យ៉ា បានចូលបម្រើការជាអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) សម្រាប់អណត្តិ ២០២៦-២០២៨ ចាប់ពីថ្ងៃទី១ ខែមករា នេះតទៅ។\nសូមបញ្ជាក់ដែរថា ទីស្នាក់ការកណ្តាលអាស៊ាន និង AIPA ស្ថិតនៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី៕ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15491","languageVersionId":"12023","visibilityVersion":"2","versionToken":"a1.pq_LTUwUZGKQVy1Erz8kwBn7e2zxrSkhmTkasIEVzLw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-14T03:03:55Z"}