{"asset":"news","key":"4299","locale":"km","id":"news:4299:km","entityId":"news:4299","canonicalUrl":"https://www.kps-tv.com/km/news/detail/4299","state":"ready","title":"ទូកបូមខ្សាច់និងដឹកអ្នកដំណើរអាចឆ្លងកាត់តាមប្រឡាយនាវាចរណ៍តាឯកបានប៉ុន្តែត្រូវគោរពច្បាប់","summary":"ក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតនាវាចរណ៍តាមប្រឡាយតាឯកក្រោយបញ្ចប់បូមស្តារ ដោយតម្រូវឱ្យគោរពបទប្បញ្ញត្តិ និងរក្សាសិទ្ធិបូមស្តារបន្ថែមបើមានការគោករាក់។","body":"ប្រឡាយនាវាចរណ៍តាឯក ស្ថិតនៅឃុំតាឯក ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានអនុញ្ញាតឱ្យម្ចាស់អាជីវកម្មកំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរនាវា-ទូកចម្លងដឹកអ្នកដំណើរគ្រប់ប្រភេទ អាចធ្វើដំណើរឆ្លងបានហើយ ប៉ុន្តែត្រូវគោរពច្បាប់ជាធរមាន។\nបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បច្ចុប្បន្ន ប្រឡាយនាវាចរណ៍តាឯក បានបញ្ចប់ការការបូមស្តារទាំងស្រុង ដែលមានប្រវែង ១០០០ម៉ែត្រ មាត់លើ៩០ម៉ែត្រ បាតក្រោម ៤០ម៉ែត្រ និងជម្រៅអប្បបរមា ៥ម៉ែត្រ។ ដូច្នេះ ក្រសួងអនុញ្ញាតដល់ម្ចាស់អាជីវកម្មកំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរនាវា-ទូកចម្លងដឹកអ្នកដំណើរ គ្រប់ប្រភេទ អាចធ្វើនាវាចរណ៍តាមប្រឡាយនាវាចរណ៍តាឯកបាន ដោយគោរពទៅតាមវិធានពាក់ព័ន្ធនៅក្នុងបទប្បញ្ញត្តិនាវាចរណ៍ដែលមានជាធរមាន។  ក្រសួងបានបង្ហាញផែនទីនាវាចរណ៍របស់ប្រឡាយនាវាចរណ៍តាឯកសម្រាប់ម្ចាស់នាវ និងម្ចាស់ទូកផងដែរ។ មិនតែប៉ុណ្ណោះ ក្រសួងរក្សាសិទ្ធិក្នុងការបូមស្តារសម្រួលយកឧបសគ្គចេញឱ្យបានទាន់ពេលវេលា ក្នុងករណីមានការគោករាក់ផ្សេងៗនៅប្រឡាយនាវាចរណ៍តាឯក៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15486","languageVersionId":"12008","visibilityVersion":"2","versionToken":"a1.hbmkdDyOJHNamxMG7y29u6lhE1AiC67HUWqGBbS7yow"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-14T03:47:38Z"}