{"asset":"news","key":"4302","locale":"km","id":"news:4302:km","entityId":"news:4302","canonicalUrl":"https://www.kps-tv.com/km/news/detail/4302","state":"ready","title":"មន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុចុះស្តារប្រឡាយអូរព្រែកទប់ដែលកកស្ទះ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ","summary":"មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុប្រើគ្រឿងចក្រស្តារប្រឡាយអូរព្រែកទប់ ដកសំរាមនិងដីកកស្ទះ ដើម្បីសម្រួលលំហូរទឹក និងការពារទឹកជំនន់ពេលភ្លៀងខ្លាំង។","body":"ខេត្តព្រះសីហនុ៖ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យការងារស្តារប្រឡាយអូរព្រែកទប់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។\nទីតាំងខាងលើ មានស្ថានភាពដីហូរចាក់ និងកកស្ទះសំរាមជាច្រើន ដែលងាយបង្កឲ្យមានការជន់លិច ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសក្នុងរដូវវស្សា។\nដូច្នេះ ក្រុមការងារមន្ទីរបានយកគ្រឿងចក្រចុះស្តារ និងកាយយកសំរាម ដីដែលកកស្ទះចេញពីអូរដើម្បីសម្រួលលំហូរទឹកឲ្យហូរបានលឿន និងការពារការជន់លិចដោយសារទឹកភ្លៀង។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15483","languageVersionId":"11999","visibilityVersion":"2","versionToken":"a1.cZKP8jLrLewVSYFCs1TkgamaCljOxCQjWeMlVgrHyGY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-14T07:06:34Z"}