# កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាសជិត៧លាននាក់ នៅក្នុងឆ្នាំ២០២៥ កើនឡើង១២%

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4305>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15481","languageVersionId":"11993","visibilityVersion":"2","versionToken":"a1.4uRtaEypTISV0pniUxviqV5l_Cv-xSIv8Yzf2zX-yQM"}

Original publication: 2026-01-14T07:38:22Z

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលថា អាកាសយានដ្ឋានអន្តរជាតិ៣របស់កម្ពុជាទទួលអ្នកដំណើរចេញចូលជិត៧លាននាក់ក្នុងឆ្នាំ២០២៥ កើន១២ភាគរយ ខណៈមានក្រុមហ៊ុនអាកាសចរណ៍៣៦ តភ្ជាប់១៧ប្រទេស និង៤៦ទីក្រុង។

ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាសចេញ-ចូល ជិត៧លាននាក់ មានការកើនឡើង១២% បើធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ ដែលបានចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ/តេជោ-សៀមរាប/អង្គរ-ព្រះសីហនុ។ នេះបើយោងតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
កម្ពុជា មានកិច្ចសហការណ៍ជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួន៣៦ក្រុមហ៊ុន (ជាតិ៤ និងអន្តរជាតិ៣២) និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៧ប្រទេស និង៤៦ទីក្រុងបន្ថែមទៀត។
ក្នុងចំណោម១៧ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់៨ប្រទេសក្នុងតំបន់អាស៊ាន ព្រមទាំងប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម និងជប៉ុន៕ ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


