{"asset":"news","key":"4306","locale":"km","id":"news:4306:km","entityId":"news:4306","canonicalUrl":"https://www.kps-tv.com/km/news/detail/4306","state":"ready","title":"សារមន្ទីរខេត្តស្វាយរៀងបើកឱ្យពលរដ្ឋ សិស្ស និស្សិតនិងសាធារណជនចូលទស្សនាវត្ថុបុរាណ","summary":"សារមន្ទីរខេត្តស្វាយរៀងបើកឱ្យសាធារណជនទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃចន្ទដល់សុក្រ ពីម៉ោង៧ដល់១១:៣០ព្រឹក និងពីម៉ោង២ដល់៥:៣០ល្ងាច។","body":"ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦តទៅ សារមន្ទីរខេត្តស្វាយរៀង បានបើកឱ្យប្រជាពលរដ្ឋ សិស្ស និស្សិត និងសាធារណជនចូលទស្សនាវត្ថុបុរាណ ដោយឥតគិតថ្លៃ ដើម្បីស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងប្រវត្តិសាស្ត្រក្នុងខេត្តស្វាយរៀង។ សារមន្ទីរខេត្តស្វាយរៀង មានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។\nបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរវប្បធម៌ខេត្តស្វាយរៀង បានបញ្ជាក់ថា ការចូលទស្សនា ត្រូវបានកំណត់រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ក្នុងនោះពេលព្រឹក គឺចាប់ផ្តើមបើកនៅចាប់ពីម៉ោង ៧និង០០ ដល់ម៉ោង ១១និង៣០នាទីព្រឹក, ពេលរសៀល៖ចាប់ពីម៉ោង ២និង០០ ដល់ម៉ោង ៥និង៣០នាទីល្ងាច៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15480","languageVersionId":"11990","visibilityVersion":"2","versionToken":"a1.vMhrHaP-wdxE3PoawM4hW_eeBegbB-DB2yz4fjUpVGI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-14T07:45:34Z"}