{"asset":"news","key":"4309","locale":"km","id":"news:4309:km","entityId":"news:4309","canonicalUrl":"https://www.kps-tv.com/km/news/detail/4309","state":"ready","title":"កម្ពុជា ខិតខំជំរុញឱ្យអន្តរជាតិជួយអន្តរាគមន៍ ដើម្បីឱ្យជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ","summary":"អ្នកនាំពាក្យស្តីទីក្រសួងការបរទេស លោក ចាន់ រតនា ថាកម្ពុជា និងស្ថានបេសកកម្មការទូតបន្តជំរុញការគាំទ្រអន្តរជាតិ ដើម្បីឱ្យជនភៀសសឹកទាំងអស់វិលទៅផ្ទះដោយសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងគ្មានការរារាំង។","body":"ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាបន្តខិតខំជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ និងជួយអន្តរាគមន៍ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ។\nអ្នកនាំពាក្យស្តីទីក្រសួងការបរទេស នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា « ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោកបន្តខិតខំជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ និងជួយអន្តរាគមន៍ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋាន និងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់គេឡើងវិញដោយសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងគ្មានការរារាំង»។\nទន្ទឹមនេះ កម្ពុជាក៏ជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃ ដូចជា ការរុះរើបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាជនខ្មែរមិនឱ្យត្រឡប់ចូលលំនៅឋានរបស់ខ្លួនវិញ ព្រមទាំងបញ្ឈប់រាល់វិធានការនានាក្នុងចេតនាពង្រឹងការឈរជើងដោយខុសច្បាប់នៅក្នុងភូមិស្រុករបស់កម្ពុជាដែលយោធាថៃបានប្រើកម្លាំងដើម្បីកាន់កាប់ ហើយបែរមកសហការពន្លឿនការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ ក្នុងការកំណត់ខ្សែព្រំដែនរវាងប្រទេសទាំងពីរដោយផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15478","languageVersionId":"11984","visibilityVersion":"2","versionToken":"a1.qO1k4B4xzYu1bQPg-MlcqLRXMOtXKoraxcgqepUyOa4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-14T08:10:04Z"}