{"asset":"news","key":"4310","locale":"km","id":"news:4310:km","entityId":"news:4310","canonicalUrl":"https://www.kps-tv.com/km/news/detail/4310","state":"ready","title":"កម្ពុជាដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យទីតាំងវា.យប្រហារពីសំណាក់យោធាថៃ នៅស្រុកអន្លង់វែង","summary":"ក្រសួងព័ត៌មានរាយការណ៍ថា លោក ម៉េត មាសភក្តី និងក្រុមការងារបានដឹកនាំប្រតិភូរួមជាមួយ AOT ពិនិត្យទីតាំងរងផលប៉ះពាល់នៅស្រុកអន្លង់វែង ហើយស្នើឱ្យនាំយកស្ថានភាពនិងទុក្ខលំបាកពលរដ្ឋទៅជម្រាប ដើម្បីស្វែងរកយុត្តិធម៌។","body":"ឯកឧត្តម ម៉េត មាសភក្តី និងក្រុមការងារ បានដឹកនាំគណៈប្រតិភូ រួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យផ្ទាល់លើទីតាំងដែលរងការវាយប្រហារពីកងកម្លាំងយោធាថៃនាពេលកន្លងមក នៅស្រុកអន្លង់វែង ដើម្បីវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែង និងស្នើសុំឱ្យមានភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។ នេះបើយោងតាមក្រសួងព័ត៌មាន បានប្រកាសនារសៀលថ្ងៃទី១៤ ខែមករានេះ។\nដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមពីឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារពាក់ព័ន្ធផងដែរ។ ក្រុមការងារបានផ្តោតសំខាន់លើការពិនិត្យ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង និងទីតាំងសាធារណៈ ទីតាំងឯកជន ព្រមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់។\nបន្ទាប់ពីបានពិនិត្យ និងវាយតម្លៃជាក់ស្តែងលើស្ថានការណ៍ហើយ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ បានស្នើសុំយ៉ាងទទូចដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យពាំនាំនូវស្ថានភាពពិតនៃការវាយប្រហារ ក៏ដូចជាទុក្ខលំបាក និងការរងគ្រោះរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ។\nលោកអភិបាលរងខេត្ត ក៏បានបន្ថែមទៀតថា ការស្នើសុំនេះ គឺក្នុងគោលបំណងស្វែងរក និងផ្តល់ជូនមកវិញនូវភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន ដែលរងផលប៉ះពាល់៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15477","languageVersionId":"11981","visibilityVersion":"2","versionToken":"a1.TjDKggsjcmiq9WhYblkrDRZqqVLtIsN5W9TVMhmKxsk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-14T08:16:28Z"}