{"asset":"news","key":"4311","locale":"km","id":"news:4311:km","entityId":"news:4311","canonicalUrl":"https://www.kps-tv.com/km/news/detail/4311","state":"ready","title":"ក្រុមក្មេងទំនើង ២ ក្រុម នៅខេត្តប៉ៃលិន បើកឆាកប្រយុទ្ធគ្នា ដោយប្រើដាវ និងកាំបិត ត្រូវបាននគរបាលក្រុងប៉ៃលិន ឃាត់ខ្លួនចំនួន ១០ នាក់","summary":"នគរបាលក្រុងប៉ៃលិនឃាត់ខ្លួនមនុស្ស១០នាក់ជាបន្តបន្ទាប់ ក្រោយជម្លោះពីរក្រុមនៅថ្ងៃទី១២ ខែមករា និងដកហូតកាំបិត៦ដើម ខ្សែក្រវាត់ក្បាលដែក១ និងម៉ូតូ២គ្រឿង ខណៈបន្តស្វែងរកជនសង្ស័យដែលគេចខ្លួន។","body":"កម្លាំងនគរបាលក្រុងប៉ៃលិន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីករណីក្មេងទំនើង២ក្រុម បង្កហិង្សាទៅវិញទៅមក កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៨:០០ នាទី នៅភូមិអូរតាពុកលើ ក្រុងប៉ៃលិន។\nក្រោយទទួលព័ត៌មាន កម្លាំងនគរបាលក្រុងប៉ៃលិន បានចុះអន្តរាគមន៍បង្ក្រាបភ្លាមៗ និងឃាត់ខ្លួនក្មេងទំនើងមួយក្រុមចំនួន ៥នាក់ ព្រមទាំងដកហូតអាវុធកែច្នៃ និងម៉ូតូ ២ គ្រឿង។\nបន្តស្រាវជ្រាវ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនបក្សពួកបន្ថែម ចំនួន ២ នាក់ ហើយបន្តឃាត់ខ្លួនក្រុមជម្លោះម្ខាងទៀត បានចំនួន ៣ នាក់ ព្រមទាំងដកហូតកាំបិត និងដាវកែច្នៃ។\nសរុប សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងទាំង ២ ក្រុម បានចំនួន ១០ នាក់ ដកហូតវត្ថុតាងរួមមាន កាំបិត ៦ ដើម ខ្សែក្រវាត់ក្បាលដែក ១ ខ្សែ និងម៉ូតូ ២ គ្រឿង។ ក្នុងនោះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ខណៈមានជនសង្ស័យមួយចំនួនបានគេចខ្លួន។\nក្រោយការសាកសួរ ក្រុមក្មេងទំនើងទាំងនោះ បានសារភាពថា ពួកគេមានជម្លោះគ្នាតាមក្រុមជជែក (group chat) និងបានណាត់គ្នាមកវាយប្រហារពិតប្រាកដមែន។ បច្ចុប្បន្ន សមត្ថកិច្ចបានស្នើសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីឃាត់ខ្លួនជនពាក់ព័ន្ធទាំងអស់ និងបន្តអនុវត្តតាមនីតិវិធីច្បាប់។\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15476","languageVersionId":"11978","visibilityVersion":"2","versionToken":"a1.hvVy4dShl94joHFttbrRB1X8_baSOkts6aIpoEOZIcU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-14T08:43:55Z"}