{"asset":"news","key":"4312","locale":"km","id":"news:4312:km","entityId":"news:4312","canonicalUrl":"https://www.kps-tv.com/km/news/detail/4312","state":"ready","title":"គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ គិតត្រឹមដំណាច់ឆ្នាំ២០២៥ សាងសង់បានជាង ១៥ ភាគរយ","summary":"អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនថា គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅសាងសង់បានជាង១៥ភាគរយគិតត្រឹមចុងឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧។","body":"បើយោងតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថា ចំពោះវឌ្ឍនភាពសាងសង់គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ គិតត្រឹមដំណាច់ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍នេះ សាងសង់បានជាង ១៥ ភាគរយហើយ។\nឯកឧត្តម ផន រឹម បានបន្ថែមថា គម្រោងនេះ បានទទួលគោលការណ៍អនុញ្ញាតសម្រាប់ការសិក្សាបច្ចេកទេស និងរៀបចំគំនូសប្លង់លម្អិត លើការងារកែលម្អស្ថានីយបូមទឹកភ្លៀង ការសាងសង់ស្ថានីយបូមថ្មី និងការដំឡើងបណ្តាញបង្ហូរទឹកភ្លៀងផងដែរ។\nជាមួយគ្នានេះ ឯកឧត្តម បានឲ្យដឹងបន្ថែមថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ រួមមាន៖ បណ្តាញលូទឹកកខ្វក់ ប្រវែងសរុប ១២៥ គីឡូម៉ែត្រ បណ្តាញលូទឹកភ្លៀង ប្រវែងសរុប ៥,៣ គីឡូម៉ែត្រ ស្ថានីយបូមទឹកកខ្វក់ ធុនតូច និងធំ ចំនួន ៧ កន្លែង និងការងារតំណភ្ជាប់តាមផ្ទះ ចំនួន ១០,០០០ តំណ។\nគម្រោងនេះ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ព្រមទាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលស្ថាបនាលើផ្ទៃដីប្រមាណ ២០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។\nសូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ បានចាប់ផ្តើមសាងសង់ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៧ ខាងមុខ។ ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15475","languageVersionId":"11975","visibilityVersion":"2","versionToken":"a1.e1_Cb1h_YQjB61fCIkNjTW4ksiKLFpXeBoURbSTePvg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-14T09:05:09Z"}