{"asset":"news","key":"4317","locale":"km","id":"news:4317:km","entityId":"news:4317","canonicalUrl":"https://www.kps-tv.com/km/news/detail/4317","state":"ready","title":"អង្គការមូលនិធិប្រាសាទពិភពលោក បន្តជួសជុលប្រាសាទភ្នំបាខែង ខណៈគ្រោងបញ្ចប់ទាំងស្រុងក្នុងឆ្នាំ២០២៩","summary":"អង្គការ WMF សហការជាមួយអាជ្ញាធរជាតិអប្សរាបន្តជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយគ្រោងបញ្ចប់គម្រោងទាំងស្រុងនៅឆ្នាំ២០២៩។ អ្នកជំនាញឱ្យដឹងថា ការជួសជុលប្រាសាទទាំងមូលសម្រេចបានប្រមាណ៧៥ភាគរយ។","body":"អង្គការមូលនិធិប្រាសាទពិភពលោក ហៅកាត់ថា WMF កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។\nយោងតាមលោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការដើមឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៩។\nតាមការបញ្ជាក់ពីអ្នកជំនាញ បានបញ្ជាក់ថា បច្ចុប្បន្នគម្រោងជួសជុលប្រាសាទភ្នំបាខែងទាំងមូល សម្រេចបានប្រមាណ ៧៥ភាគរយហើយ ក្នុងនោះការងារជួសជុលនៅជ្រុងខាងលិច កំពុងដំណើរការជួសជុលបានប្រហែល ២៥ភាគរយ។\nចាប់ពីឆ្នាំ១៩៨៩មក WMF បានចូលរួមអភិរក្ស និងជួសជុលប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងបច្ចុប្បន្នកំពុងជួសជុលប្រាសាទភ្នំបាខែង៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15472","languageVersionId":"11966","visibilityVersion":"2","versionToken":"a1.Ym4QHHzSSy9wGhrkvMMa00-TKnEMdxU-TcKVpF_yvf8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-14T09:47:56Z"}