{"asset":"news","key":"4319","locale":"km","id":"news:4319:km","entityId":"news:4319","canonicalUrl":"https://www.kps-tv.com/km/news/detail/4319","state":"ready","title":"ក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវើនសៃ–សៀមប៉ាង ភូមិសាស្ត្រខេត្តស្ទឹងត្រែងប្រទះឃើញសត្វត្រយ៉ងចង្កំកសចំនួន ៥ ក្បាល ដ៏កម្រ កំពុងរស់នៅដោយសុខសាន្ត","summary":"ក្រុមល្បាតថ្ងៃទី១២-១៣ មករា ប្រទះត្រយ៉ងចង្កំកស៥ក្បាលនៅអូរកាសៀប និងបន្តត្រួតពិនិត្យព្រៃឈើ។ នៅអូរក្ងោក ក្រុមការងារស៊ើបអង្កេតការកាប់រានព្រៃជិត១ហិកតា។","body":"ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវើនសៃ–សៀមប៉ាង ភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រុមការងារបានចុះល្បាតដល់ចំណុចអូរកាសៀប ហើយបានប្រទះឃើញសត្វត្រយ៉ងចង្កំកសចំនួន ៥ ក្បាល ដែលជាសត្វដ៏កម្រ កំពុងរស់នៅដោយសុខសាន្ត។ សត្វប្រភេទនេះ ត្រូវបានចាត់ទុកថា ជាប្រភេទសត្វរងគ្រោះជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។\nនេះបើតាមការលើកឡើងរបស់លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះពាក់ព័ន្ធ ចុះល្បាតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។\nបន្ទាប់មក ក្រុមការងារបានបន្តចុះល្បាតដល់ចំណុចអូរវែង និងដល់ជើងភ្នំយក្សហ៊ើប ដោយបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដើម្បីត្រួតពិនិត្យគម្របព្រៃឈើជុំវិញ។ លទ្ធផលពិនិត្យឃើញថា ស្ថានភាពព្រៃឈើពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ។\nបន្ទាប់ពីនោះ ក្រុមការងារបានល្បាតដល់ចំណុចអូរក្ងោក និងបានអនុវត្តវិធានការតាមច្បាប់ ចំពោះអញ្ញាតជនដែលបានលួចកាប់រានដីព្រៃ ចំនួន ១ កន្លែង មានទំហំជិត ១ ហិកតា។ នៅពេលនោះ ក្រុមល្បាតបានប្រមូលទិន្នន័យ និងបន្តស្រាវជ្រាវស៊ើបអង្កេត ស្វែងរកជនល្មើស និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15470","languageVersionId":"11960","visibilityVersion":"2","versionToken":"a1.46rBEvVEIFfhVRIig5AVpZzm5JBzLT9hGnc1UxFp_-Y"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-14T10:50:24Z"}