# សម្តេច ហ៊ុន សែន៖ បទពិសោធន៍«ការងារ»ក្នុងរដ្ឋាភិបាលជាង៤៧ឆ្នាំនាំឱ្យសម្តេចស្គាល់ស្ទើរគ្រប់រសជាតិទាំង បញ្ហាជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4321>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15468","languageVersionId":"11954","visibilityVersion":"2","versionToken":"a1.Ri4m8drLmF62wWpCN0iff8uWugl9ONHrfvXXxMiJLB4"}

Original publication: 2026-01-15T02:24:55Z

សម្តេច ហ៊ុន សែន រំឭកថ្ងៃទី១៤ មករា ខួប៤១ឆ្នាំនៃការឡើងកាន់តំណែងនាយករដ្ឋមន្ត្រី និងបទពិសោធន៍ការងារជាង៤៧ឆ្នាំ ដោយលើកឡើងពីរដ្ឋាភិបាល និងព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលគេស្គាល់ថា បុរសខ្លាំងកម្ពុជា នៅថ្ងៃទី១៤ មករានេះ បានចេញសារពាក់ព័ន្ធការងារក្នុងវិស័យរាជរដ្ឋាភិបាលកម្ពុជា ដោយអះអាងថា ក្នុងរដ្ឋាភិបាលជាង ៤៧ឆ្នាំនាំឱ្យសម្តេចស្គាល់ស្ទើរគ្រប់រសជាតិទាំង បញ្ហាជាតិ និង ប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ។
យោងតាមសារបង្ហោះលើបណ្តាញសង្គមហ្វេកបុកផ្លូវការសម្តេចតេជោ បានគូសបញ្ជាក់ថា «ថ្ងៃនេះគឺជាខួបលើកទី៤១ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ (១៤មករា១៩៨៥.១៤មករា២០២៦) ពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោកក្នុងវ័យ៣២ឆ្នាំ បន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ខែមករា១៩៧៩ ក្នុងវ័យ២៧ឆ្នាំ និង ជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស ខែមិថុនា១៩៨១ ក្នុងវ័យ២៩ឆ្នាំ»។
សម្តេចតេជោ បន្ថែមថា «រយៈពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំ និងនៅព្រឹទ្ធសភាជិត៣ឆ្នាំសរុបជាង៤៧ឆ្នាំ ធ្វើឲ្យខ្ញុំស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិនិងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ»៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


