{"asset":"news","key":"4323","locale":"km","id":"news:4323:km","entityId":"news:4323","canonicalUrl":"https://www.kps-tv.com/km/news/detail/4323","state":"ready","title":"កសិករពោធិ៍សាត់ទទួលបានទីផ្សារច្បាស់លាស់ ក្រោយសហគមន៍ម្ទេសដំណាក់ត្រយឹង ចុះកិច្ចសន្យាជាង ៣ លានដុល្លារ","summary":"សហគមន៍ម្ទេសដំណាក់ត្រយឹងនិងកសិដ្ឋានគីរីទេសចុះកិច្ចសន្យាជាង៣លានដុល្លារ ផលិតនិងផ្គត់ផ្គង់ម្ទេស បន្លែស្លឹក និងមាន់សាច់ ដោយភ្ជាប់ទីផ្សារមុនផលិតកម្ម។","body":"តាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា សូមអបអរសាទរចំពោះការចុះកិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង ៣ លានដុល្លារ ដែលបានធ្វើឡើងរវាង សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង នៅខេត្តពោធិ៍សាត់ និងកសិដ្ឋានគីរីទេស សម្រាប់ការផលិត និងផ្គត់ផ្គង់ម្ទេស បន្លែស្លឹក និងមាន់សាច់។\nលោកបានបន្ថែមថា ការតភ្ជាប់ទីផ្សារទុកជាមុន គឺជាចំណុចពិសេសមួយនៃសហគមន៍កសិកម្មទំនើប ដែលផ្តល់នូវភាពច្បាស់លាស់ក្នុងការធ្វើផលិតកម្មរបស់សមាជិក ក៏ដូចជាជួយកាត់បន្ថយហានិភ័យទីផ្សារបានយ៉ាងមានប្រសិទ្ធភាព។\nសូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង មានសមាជិកចំនួន ១៦៥ គ្រួសារ កំពុងធ្វើផលិតកម្មម្ទេសលើផ្ទៃដី ១២០ ហិកតា បន្លែស្លឹកក្នុងផ្ទះសំណាញ់ចំនួន ១០០ ខ្នង និងមាន់ស្រែចំនួន ១៤០ ទ្រុងផងដែរ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15466","languageVersionId":"11948","visibilityVersion":"2","versionToken":"a1.YulxwDCMLEbpS0XWqQGn1P9gfm8ZvmHMyYVx2USMfnw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-15T02:43:45Z"}