{"asset":"news","key":"4329","locale":"km","id":"news:4329:km","entityId":"news:4329","canonicalUrl":"https://www.kps-tv.com/km/news/detail/4329","state":"ready","title":"រដ្ឋបាលខេត្តព្រះសីហនុ៖ ប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញា និងអត្ថន័យនៃនិមិត្តសញ្ញារបស់រដ្ឋបាលក្រុងកំពង់សោម","summary":"កិច្ចប្រជុំថ្ងៃទី១៤ មករា ពិនិត្យសំណើប្រើនិមិត្តសញ្ញាក្រុងកំពង់សោម និងផ្តល់យោបល់កែលម្អ ខណៈសេចក្តីព្រាងបានឆ្លងក្រុមប្រឹក្សាក្រុង ហើយកំពុងសុំអនុញ្ញាតប្រើជាផ្លូវការ។","body":"ខេត្តព្រះសីហនុ៖ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសំណើសុំដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញា និងអត្ថន័យនៃនិមិត្តសញ្ញារបស់រដ្ឋបាលក្រុងកំពង់សោម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុង និងប្រធាន ឬតំណាងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កាលពីរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦។\nកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែលម្អនិមិត្តសញ្ញាឲ្យកាន់តែល្អប្រសើរ ដើម្បីឆ្លុះបញ្ចាំងពីការអភិវឌ្ឍ សក្ដានុពល និងអត្តសញ្ញាណរបស់ក្រុងកំពង់សោម ដែលជាក្រុងថ្មីមួយក្នុងខេត្តព្រះសីហនុ។ អង្គប្រជុំបានផ្តោតលើការជ្រើសរើសនិមិត្តរូប និងរូបភាពសំខាន់ៗ ដើម្បីបង្ហាញពីវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានផ្តល់អនុសាសន៍ឲ្យបន្តកែសម្រួលនិមិត្តសញ្ញាឲ្យមានភាពស្រស់ស្អាត មានអត្ថន័យជ្រាលជ្រៅ និងសមស្របនឹងបរិបទអភិវឌ្ឍន៍នាពេលបច្ចុប្បន្នរបស់ក្រុង។\nយោងតាមលិខិតលេខ ១១៦៥ សជណ ចុះថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចលេខ ០១១/២៥ សសរ.កកស ចុះថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ រដ្ឋបាលក្រុងកំពង់សោម បានបង្កើតក្រុមការងារថ្នាក់ក្រុង ដើម្បីសិក្សារៀបចំ និងកំណត់និមិត្តសញ្ញា ដោយផ្អែកលើប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងសក្ដានុពលរបស់ក្រុង។\nជាលទ្ធផល ក្រុមការងារ បានរៀបចំសេចក្តីព្រាងនិមិត្តសញ្ញា និងអត្ថន័យនៃនិមិត្តសញ្ញា ដែលបានឆ្លងកាត់ការពិនិត្យ និងអនុម័តពីក្រុមប្រឹក្សាក្រុង រួចហើយបានលើកសំណើសុំអនុញ្ញាតប្រើប្រាស់ជាផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការរដ្ឋបាល និងការផ្សព្វផ្សាយរបស់រដ្ឋបាលក្រុងកំពង់សោម នាពេលខាងមុខ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15462","languageVersionId":"11936","visibilityVersion":"2","versionToken":"a1.sviLU4Z3YUYyiPTuIRl1pYigta6UkeLkE0EdsZAWPww"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-15T04:00:45Z"}