{"asset":"news","key":"4331","locale":"km","id":"news:4331:km","entityId":"news:4331","canonicalUrl":"https://www.kps-tv.com/km/news/detail/4331","state":"ready","title":"កម្ពុជា-ចិនព្រួតដៃគ្នាបន្តបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនិងវែកមុខអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតឹងរ៉ឹងបំផុត","summary":"កម្ពុជា-ចិនឯកភាពថ្ងៃទី១៤ មករា បន្តបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ស្វែងរកអ្នកពាក់ព័ន្ធឱ្យទទួលទោសតាមច្បាប់ និងពង្រឹងកិច្ចសហការរវាងស្ថាប័នអនុវត្តច្បាប់។","body":"មិនថាកម្ពុជា ឬប្រទេសផ្សេងៗលើពិភពលោកនោះទេសុទ្ធតែរងគ្រោះដោយសារបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ កម្ពុជា-ចិន បានឯកភាពគ្នាក្នុងការបន្ដបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ និងបន្ដវែករកមុខអ្នកដែលពាក់ព័ន្ធដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត។\nក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានប្រកាសរួមគ្នាក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូនមហាមិត្តចិនថា កម្ពុជាជាប្រទេសរងគ្រោះដោយសារបទល្មើសឆបោកនេះ ដោយសារជនល្មើសទាំងអស់បានយកទីតាំងប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពល្មើសច្បាប់។ ដូច្នេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ កាន់តែស្អិតរមួតបន្ថែម។\nឯកឧត្តមសង្ឃឹមថា មហាមិត្តចិននឹងបន្ដពង្រឹងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញជាមួយកម្ពុជាបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត កំពុងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុតក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញគ្រប់ទម្រង់ទាំងអស់។\nដោយឡែក ពាក់ព័ន្ធនឹងការចាប់ខ្លួនមហាសេដ្ឋីជនជាតិចិនលោក ចេន ហ្ស៊ី (Chen Zhi) ដែលអត្ថបទពណ៌នាថាជាមេខ្លោងឧក្រិដ្ឋកម្មអនឡាញ ឯកឧត្តមឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានចាត់ទុកជាការរួមចំណែកយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាមកកាន់ប្រទេសចិន និងបានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់កម្ពុជា។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃថ្ងៃទី៧ ខែមករា ដែលត្រូវបានរាយការណ៍នៅថ្ងៃនោះ សញ្ជាតិខ្មែររបស់លោក ចេន ហ្ស៊ី ត្រូវបានដកហូតនៅខែធ្នូ ឆ្នាំ២០២៥។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15460","languageVersionId":"11930","visibilityVersion":"2","versionToken":"a1.oDCWpDOCz9Z-Mzz2WJRMv59-RTO8Ly3veP0wRPfQhDI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-15T06:51:54Z"}