{"asset":"news","key":"4339","locale":"km","id":"news:4339:km","entityId":"news:4339","canonicalUrl":"https://www.kps-tv.com/km/news/detail/4339","state":"ready","title":"៨ឆ្នាំរួមចំណែកជាស្ពានមេត្រីភាពកម្ពុជា–ចិន ផ្តើមពីការស្រាវជ្រាវដល់ការរួមចំណែកស្តារអភិវឌ្ឍជនបទ","summary":"ក្នុងខួប៨ឆ្នាំ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន លើកឡើងពីតួនាទីភ្ជាប់សង្គមស៊ីវិល ការផ្លាស់ប្តូរចំណេះដឹង និងសកម្មភាពមនុស្សធម៌ដើម្បីអភិវឌ្ឍជនបទ។","body":"ក្នុងឱកាសដ៏មានអត្ថន័យនៃខួប៨ឆ្នាំនៃថ្ងៃសម្ពោធស្លាកសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន ក្រោមការដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម ទើបសមាគមបានក្លាយជាស្ថាប័នសង្គមស៊ីវិលមួយដែលមានតួនាទីសំខាន់ក្នុងការចូលរួមជាចំណែកដ៏សំខាន់ជាមួយបណ្តាសង្គមស៊ីវិលនៅកម្ពុជាក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ព្រមទាំងរួមចំណែកជាមួយរដ្ឋបាលមូលដ្ឋាននៅក្នុងអភិវឌ្ឍសង្គមក្នុងកម្រិតមូលដ្ឋាន។\nចាប់តាំងពីថ្ងៃបង្កើតមក សមាគមបានកំណត់យ៉ាងច្បាស់នូវបេសកកម្មក្នុងការធ្វើជាស្ពានមេត្រីភាព រវាងស្ថាប័នស្រាវជ្រាវ បណ្តាញសារព័ត៌មាន សហគ្រាស អង្គការ សង្គមស៊ីវិល មូលនិធិ និងសហគមន៍មូលដ្ឋានរបស់ប្រទេសយើងទាំងពីរ កម្ពុជា-ចិន ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងលើកកម្ពស់ការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ដោយសមាគមបានអនុវត្តន៍សកម្មភាពជាច្រើន ដូចជា ការរៀបចំវេទិកាវិទ្យាសាស្ត្រ សិក្ខាសាលា កិច្ចពិភាក្សាគោលនយោបាយ ការបោះពុម្ពផ្សាយសៀវភៅ និងរបាយការណ៍ស្រាវជ្រាវ ដែលបានជួយពង្រឹងការយល់ដឹងអំពីគំនិតអភិវឌ្ឍន៍ បទពិសោធន៍ការកសាងសេដ្ឋកិច្ច និងការគ្រប់គ្រងសង្គមរបស់ចិន ដើម្បីយកមកអនុវត្តសមស្របនៅកម្ពុជា។\nសមាគមបានផ្តោតយ៉ាងខ្លាំងលើការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាសង្គមស៊ីវិល និងមូលនិធិនានារបស់ចិន ដូចជា មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិ អង្គការសប្បុរសធម៌ សមាគមវប្បធម៌ និងស្ថាប័នអប់រំ។ តាមរយៈស្ពានមេត្រីភាពនេះ បានកើតមានការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងអ្នកស្រាវជ្រាវ និស្សិត យុវជន គ្រូពេទ្យ និងអ្នកជំនាញវិជ្ជាជីវៈ ដែលបានរួមចំណែកបង្កើនការយល់ចិត្ត ការគោរពវប្បធម៌គ្នាទៅវិញទៅមក និងការបង្កើតមិត្តភាពយូរអង្វែង។\nបន្ថែមពីនេះ សមាគមបានដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តបេសកកម្មមនុស្សធម៌ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតំបន់ជនបទ។ តាមរយៈការសហការជាមួយដៃគូសង្គមស៊ីវិលចិន សមាគមបានរួមចំណែករៀបចំ និងសម្របសម្រួលសកម្មភាពជាច្រើន រួមមានការផ្តល់សម្ភារសិក្សា សៀវភៅ កុំព្យូទ័រ ក្តារអេឡិចត្រូនិក កាតាប សម្ភារវេជ្ជសាស្ត្រ ការរៀបចំកម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃ ការផ្តល់កង់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដល់សិស្សានុសិស្ស និងគ្រួសារដែលមានតម្រូវការជាក់ស្តែង ព្រមទាំងរួមចំណែកនៅក្នុងការជួសជុលសាលារៀន ផ្លូវបេតុង អគារសាលាមត្តេយ្យ និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ផ្សេងៗ។ សកម្មភាពទាំងនេះ មិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើនសង្ឃឹម កម្លាំងចិត្ត និងឱកាសអភិវឌ្ឍន៍រយៈពេលវែងសម្រាប់ប្រជាជននៅជនបទ។ សមិទ្ធផលទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីមិត្តភាពជាក់ស្តែងរវាងប្រជាជនកម្ពុជា និងចិន ដែលផ្អែកលើគោលការណ៍ «ចែករំលែកអនាគតរួម» និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។\nក្នុងរយៈពេល៨ឆ្នាំ (១៥ មករា ២០១៨-២០២៦) សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន បានក្លាយជាវេទិកាសំខាន់សម្រាប់ការភ្ជាប់បណ្តាញ បង្កើនទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលទាំងពីរ។ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ សមាគមបានបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការរួមចំណែកដល់ការកសាងសហគមន៍វាសនារួមកម្ពុជា–ចិន ដោយផ្អែកលើការយល់ចិត្តគ្នា ការគាំទ្រគ្នាទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាព។\nជារួម ខួប៨ឆ្នាំនេះ មិនត្រឹមតែជាពេលវេលានៃការអបអរសាទរសមិទ្ធផលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណុចចាប់ផ្តើមថ្មី សម្រាប់ការបន្តពង្រឹងស្ពានមេត្រីភាពរវាងប្រជាជននិងប្រជាជន ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសង្គមស៊ីវិលចិន និងការបន្តបេសកកម្មលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅជនបទ ដើម្បីឆ្ពោះទៅរកអនាគតនៃសន្តិភាព វឌ្ឍនភាព និងវិបុលភាព៕\nប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា\nសម្រួល៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15453","languageVersionId":"11909","visibilityVersion":"2","versionToken":"a1.apGBhtBDt5SikP2yQnn-M8Y8LLKJI0NCbafVEx9p0mI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-15T09:25:18Z"}