{"asset":"news","key":"4345","locale":"km","id":"news:4345:km","entityId":"news:4345","canonicalUrl":"https://www.kps-tv.com/km/news/detail/4345","state":"ready","title":"រដ្ឋបាលស្រុកស្ទឹងហាវ ឱ្យម្ចាស់ភោជនីយដ្ឋាន BEACE HOUSE រុះរើស្ពាន និងសំណង់ផ្សេងៗដែលសង់រំលោភចូលក្នុងសមុទ្រជាបន្ទាន់","summary":"រដ្ឋបាលស្រុកស្ទឹងហាវបានកំណត់ឱ្យម្ចាស់ភោជនីយដ្ឋាន BEACE HOUSE រុះរើស្ពាន និងសំណង់ដែលសង់គ្មានការអនុញ្ញាតចូលសមុទ្រ ត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បើមិនអនុវត្ត រដ្ឋបាលនឹងចាត់វិធានការច្បាប់ និងរុះរើដោយផ្ទាល់។","body":"(ព្រះសីហនុ)៖ រដ្ឋបាលស្រុកស្ទឹងហាវ ឱ្យម្ចាស់ភោជនីយដ្ឋាន BEACE HOUSE រុះរើស្ពាន និងសំណង់ផ្សេងៗជាបន្ទាន់ ដែលបានសាង់សង់ពុំមានច្បាប់អនុញ្ញាតរំលោភចូលទៅក្នុងសមុទ្រ។\nយោងតាមលិខិតរដ្ឋបាលស្រុកស្ទឹងហាវ ចុះនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦បានបញ្ជាក់ថា កន្លងមកក្រុមការងាររបស់រដ្ឋបាលស្រុកបានចុះហាមឃាត់ផ្អាក និងបានតម្រូវឱ្យរុះរើសំណង់នានា ដែលបានសាងសង់ដោយគ្មានការអនុញ្ញាតចូលក្នុងសមុទ្រចំនួនពីរលើករួចមកហើយ។\nស្ពាននេះមានទទឹង៦ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រ និងកញ្ចុះកំសាន្តមួយចំនួនទៀត ដែលបានសាងសង់រំលោភតាមបណ្ដោយនៃចំណីសមុទ្រ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។\nទន្ទឹមគ្នានេះ រដ្ឋបាលស្រុកស្ទឹងហាវ ឱ្យម្ចាស់ទីតាំងខាងលើរុះរើចេញដោយខ្លួនឯងគិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ជាកំហិត ក្នុងករណីម្ចាស់ទីតាំងខាងលើមិនចូលរួមសហការ និងអនុវត្តតាម រដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់ និងចុះរុះរើដោយផ្ទាល់ ចំពោះផលប៉ះពាល់ខូចខាតសំណង់ផ្សេងៗរដ្ឋបាលស្រុកស្ទឹងហាវមិនទទួល់ខុសត្រូវឡើយ៕\nដោយ៖ ចិន្តា ទីទិ\nរូបភាព៖ ភ្នំពេញដេលី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15449","languageVersionId":"11897","visibilityVersion":"2","versionToken":"a1.GUWf2SnhB1X4XAy4vC5PDeQLVCHzE4i2AqjDUws5sRs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-16T04:17:04Z"}