{"asset":"news","key":"4349","locale":"km","id":"news:4349:km","entityId":"news:4349","canonicalUrl":"https://www.kps-tv.com/km/news/detail/4349","state":"ready","title":"ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពខូចខាតយ៉ាងធ្ងន់ធ្ងរ នៅទីតាំងចំនួន៣ ក្នុងខេត្តពោធិ៍សាត់","summary":"ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅថ្ងៃទី១៦ ខែមករា បានចុះសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ស្ថានភាពទីតាំងស៊ីវិល៣កន្លែងក្នុងខេត្តពោធិ៍សាត់ គឺអូរភ្លុកដំរី មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា និងច្រកជ័យជំនះ។","body":"ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងចំនួន៣ ក្នុងខេត្តពោធិ៍សាត់ ដែលសុទ្ធសឹងជាទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ ដូចខាងក្រោម៖\nនៅវេលាម៉ោង ៩:១២ នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតំបន់ព្រំដែន នៅតំបន់អូរភ្លុកដំរី ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។\nនៅវេលាម៉ោង ១០:២០ នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។\nនៅវេលាម៉ោង ១០:៤០ នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតំបន់ព្រំដែន នៅច្រកជ័យជំនះ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15446","languageVersionId":"11888","visibilityVersion":"2","versionToken":"a1.q1rO7_r_lfN18hGV5-MITLkaZMke2-CoD8FUoqiEo3Q"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-16T06:46:31Z"}