{"asset":"news","key":"4351","locale":"km","id":"news:4351:km","entityId":"news:4351","canonicalUrl":"https://www.kps-tv.com/km/news/detail/4351","state":"ready","title":"មន្រ្តីសាខា កបប ខេត្តព្រះសីហនុ ចុះអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ ដល់សិស្សនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ","summary":"មន្ត្រីសាខា កបប ខេត្តព្រះសីហនុ និងមន្ទីរពាណិជ្ជកម្មខេត្ត បានអប់រំសិស្ស និងគ្រូនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្ត អំពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងគ្រោះថ្នាក់គ្រឿងញៀន នៅថ្ងៃទី១៦ ខែមករា។","body":"នៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៦នេះមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្ត រួមជាមួយនឹងមន្ត្រីជំនាញ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ប្អូនៗ  សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ។\nក្នុងវគ្គអប់រំផ្សព្វផ្សាយនាពេលនេះគឺមានការពន្យល់នូវច្បាប់ដោយមន្ត្រីជំនាញសាខា កបប ខេត្តព្រះសីហនុ រួមមាន៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង។ ជាពិសេស បច្ចុប្បន្នជំងឺទឹកនោមផ្អែមការកើតឡើងពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ដោយសារប្រជាពលរដ្ឋច្រើនតែងប្រើប្រាស់អាហារមានជាតិផ្អែមកំរិតខ្ពស់តាំងតែពីក្មេងវ័យទៅ  និងអាហារមានជាតិខ្លាញ់ច្រើន។\nជាមួយគ្នានេះដែរ មន្ត្រីជំនាញ កបប បានផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនដល់សិស្សានុសិស្ស ព្រោះគ្រឿងញៀនវាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូលក្នុងនោះយុវជនយើងគឺជាក្រុមដែលងាយរងគ្រោះជាងគេ ។\nគ្រឿងញៀនមានផលប៉ះពាល់ភ្លាមៗដល់ផ្លូវកាយ និងផ្លូវចិត្ត ហើយអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់បញ្ញា ស្មារតី និងផ្លូវអារម្មណ៍របស់យុវជន។ ឥទ្ធិពលនៃគ្រឿងញៀនកំពុងបំផ្លាញធនធានមនុស្សកាន់តែច្រើនឡើងៗគួរឲ្យកត់សម្គាល់។ សូមចៀសឆ្ងាយពីគ្រឿងញៀន!\nក្រោយបញ្ចប់វគ្គអប់រំមន្រ្តីជំនាញបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយនិងបិត (Poster) អំពីសុវត្ថិភាពម្ហូបអាហារ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅក្នុងវិទ្យាស្ថានផងដែរ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15445","languageVersionId":"11885","visibilityVersion":"2","versionToken":"a1.mWuzPkl1XekYv8PP4stm_YQhBWSwejN_BycL0LHDuk0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-16T08:37:25Z"}