# មន្រ្តីសាខា កបប ខេត្តព្រះសីហនុ ចុះអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ ដល់សិស្សនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/4351>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"15445","languageVersionId":"11885","visibilityVersion":"2","versionToken":"a1.mWuzPkl1XekYv8PP4stm_YQhBWSwejN_BycL0LHDuk0"}

Original publication: 2026-01-16T08:37:25Z

មន្ត្រីសាខា កបប ខេត្តព្រះសីហនុ និងមន្ទីរពាណិជ្ជកម្មខេត្ត បានអប់រំសិស្ស និងគ្រូនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្ត អំពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងគ្រោះថ្នាក់គ្រឿងញៀន នៅថ្ងៃទី១៦ ខែមករា។

នៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៦នេះមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្ត រួមជាមួយនឹងមន្ត្រីជំនាញ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ប្អូនៗ  សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ។
ក្នុងវគ្គអប់រំផ្សព្វផ្សាយនាពេលនេះគឺមានការពន្យល់នូវច្បាប់ដោយមន្ត្រីជំនាញសាខា កបប ខេត្តព្រះសីហនុ រួមមាន៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង។ ជាពិសេស បច្ចុប្បន្នជំងឺទឹកនោមផ្អែមការកើតឡើងពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ដោយសារប្រជាពលរដ្ឋច្រើនតែងប្រើប្រាស់អាហារមានជាតិផ្អែមកំរិតខ្ពស់តាំងតែពីក្មេងវ័យទៅ  និងអាហារមានជាតិខ្លាញ់ច្រើន។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញ កបប បានផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនដល់សិស្សានុសិស្ស ព្រោះគ្រឿងញៀនវាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូលក្នុងនោះយុវជនយើងគឺជាក្រុមដែលងាយរងគ្រោះជាងគេ ។
គ្រឿងញៀនមានផលប៉ះពាល់ភ្លាមៗដល់ផ្លូវកាយ និងផ្លូវចិត្ត ហើយអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់បញ្ញា ស្មារតី និងផ្លូវអារម្មណ៍របស់យុវជន។ ឥទ្ធិពលនៃគ្រឿងញៀនកំពុងបំផ្លាញធនធានមនុស្សកាន់តែច្រើនឡើងៗគួរឲ្យកត់សម្គាល់។ សូមចៀសឆ្ងាយពីគ្រឿងញៀន!
ក្រោយបញ្ចប់វគ្គអប់រំមន្រ្តីជំនាញបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយនិងបិត (Poster) អំពីសុវត្ថិភាពម្ហូបអាហារ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅក្នុងវិទ្យាស្ថានផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


