{"asset":"news","key":"4365","locale":"km","id":"news:4365:km","entityId":"news:4365","canonicalUrl":"https://www.kps-tv.com/km/news/detail/4365","state":"ready","title":"នាយឧត្តមសេនីយ៍ ទៀ សីហា ជំរុញឱ្យខេត្តកោះកុងបោសសម្អាតបទល្មើសបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍ជាតិ","summary":"នាយឧត្តមសេនីយ៍ ទៀ សីហា ជំរុញរដ្ឋបាលខេត្តកោះកុងឱ្យបោសសម្អាតបទល្មើសបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹងសេវាសាធារណៈ ក្នុងពិធីបិទសន្និបាតការងារខេត្តថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។","body":"នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានជំរុញឱ្យរដ្ឋបាលខេត្តកោះកុង ផ្តោតសំខាន់លើការបោសសម្អាតបទល្មើសបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញប្រែក្លាយខេត្តកោះកុងឱ្យកាន់តែមានសក្ដានុពល និងសុវត្ថិភាព ព្រមទាំងការរីកចំរើនបន្តរទៀតទៅអនាគត។\nនៅក្នុងឱកាស នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។ \nឯកឧត្តមនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ឱ្យរដ្ឋបាលខេត្តត្រូវបង្កើនការបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសការជំរុញវិស័យអប់រំ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចទំនើប។ ម្យ៉ាងទៀត ត្រូវពង្រឹងស្ថេរភាព សុខសន្តិភាព និងសុវត្ថិភាពនយោបាយឱ្យបានរឹងមាំ ដោយត្រូវមានវិធានការក្ដៅក្នុងការលុបបំបាត់ល្បែងស៊ីសងតាមអនឡាញ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលបង្កភាពវឹកវរក្នុងសង្គម។\nបន្ថែមពីនោះ រដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងការគ្រប់គ្រងដីធ្លីឱ្យមានប្រសិទ្ធភាព លើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ខេត្តកោះកុងទៅកាន់ពិភពលោក ដោយធានាអោយបានការផ្តល់សេវាជូនប្រជាពលរដ្ឋមានភាពរហ័ស តម្លាភាព និងគ្មានការរើសអើង ដើម្បីបង្កើនភាពជឿជាក់រវាងរដ្ឋបាល និងប្រជាជន៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15438","languageVersionId":"11864","visibilityVersion":"2","versionToken":"a1.1I7_NvPWsvpQuwa8K5zxmhjW3yPz_y7VGOci5iGGO8c"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-17T07:14:21Z"}