{"asset":"news","key":"4368","locale":"km","id":"news:4368:km","entityId":"news:4368","canonicalUrl":"https://www.kps-tv.com/km/news/detail/4368","state":"ready","title":"ឯកឧត្តម ស៊ុន ចាន់ថុល៖ ចិននៅតែជាប្រភពទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជា","summary":"ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាចិននៅតែជាប្រភពទុនវិនិយោគធំបំផុតនៅកម្ពុជា ដោយបញ្ជាក់ការស្វាគមន៍វិនិយោគស្របច្បាប់ពីគ្រប់ប្រទេស និងស្នើវិនិយោគិនចិនពិនិត្យឱកាសបន្ថែម។","body":"ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ចិននៅតែជាប្រភពទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជា។\nការលើកឡើងនេះ ក្នុងឱកាសឯកឧត្តម បានផ្តល់កិច្ចសម្ភាសន៍ពិសេសជូនភ្នាក់ងារសារព័ត៌មាន China News Service (CNS) ដែលជាស្ថាប័នព័ត៌មានរដ្ឋដ៏ធំមួយរបស់មហាមិត្តចិន ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ \nតាមរយៈកិច្ចសម្ភាសន៍នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសចំពោះលោកប្រធានាធិបតី ស៊ី ជិនពីង ដែលបានដាក់ចេញគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ (BRI)»។ គំនិតផ្តួចផ្តើមនេះ បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់។\nឯកឧត្តម បានសង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគស្របច្បាប់ពីគ្រប់បណ្តាប្រទេសទាំងអស់ ដោយគ្មានការរើសអើង និងបានអំពាវនាវឱ្យវិនិយោគិនចិន ពិចារណាពិនិត្យលទ្ធភាពក្នុងការបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ដោយសារកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់ និងមានអត្ថប្រយោជន៍លើកទឹកចិត្តជាច្រើនតាមរយៈច្បាប់វិនិយោគថ្មី។\nទន្ទឹមគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីនូវជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការគាំទ្រ «គោលនយោបាយចិនតែមួយ»ផងដែរ៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"15435","languageVersionId":"11855","visibilityVersion":"2","versionToken":"a1.jXd5FRqRLtnmVfJRY_HXZXIQbKR7KwHQiEhQ3nn7pM4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-01-17T07:59:22Z"}